សិង្ហបុរី៖ តារាបាល់ទាត់ Cristiano Ronaldo ពេលនេះបានមកដល់ប្រទេសសិង្ហបុរីហើយ ប៉ុន្ដែការមកនេះគឺមានរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺរយៈពេល១ថៃ្ង ក្នុងគោលបំណងមកសួរសុខទុក្ខក៏ដូចជាស្រស់ស្រូបអាហារពេលល្ងាចជាមួយមហាសេដ្ឋីលោក Peter Lim។

ខែ្សប្រយុទ្ធរបស់ក្រុមអធិរាជស Real Madrid បានមកដល់មជ្ឈមណ្ឌល Thomas Medical ដើម្បីមកជួបមិត្ដរបស់គេឈ្មោះ Lim និងកូនស្រីឈ្មោះ Kim ដែលទើបនឹងកើតអំឡុងសប្ដាហ៍មុននេះ។

មិនត្រឹមតែមកចូលជួបជាមួយមិត្ដរបស់គេឈ្មោះ Peter Lim ដែលជាកំពូលមហាសេដ្ឋីលុយពាន់លានដុល្លារ និងជាម្ចាស់របស់ Mint Media ដើម្បីហូបអាហារពេលល្ងាចប៉ុណ្ណោះទេ Ronaldo មកសិង្ហបុរីនេះ គឺដើម្បីប្ដូរ និងបន្តជើងហោះហើរទៅចូលរួមកម្មវិធីមួយក្នុងប្រទេសចិន ខណៈរយៈពេលសំចតប្រមាណ ២៤ម៉ោង។

Peter Lim ជាសេដ្ឋីមានបំផុតលំដាប់ទី ១១ របស់សិង្ហបុរី ដែលគ្រប់គ្រងជំនួញច្រើនប្រភេទដូចជាការវិនិយោគផ្សារភាគហ៊ុន,  សេវាពាណិជ្ជកម្ម,  ប្រេងឥន្ធនៈ និងសុខាភិបាល ហើយបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ២,៣ ពាន់លានដុល្លារ៕ 

តារាបាល់ទាត់ឆ្នើម Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]