អ្នកទាំងអស់គ្នាពិតជាស្គាល់ រមៀត រួចមកហើយ ពីព្រោះវាជាគ្រឿងទេស ប្រើនៅក្នុងម្ហូបអាហារ និងប្រើជាឱសថ ជាច្រើនមុខ។ ដោយហេតុដូច្នេះហើយ ទើបបានជាថ្ងៃនេះយើងនឹងលើកឡើងនូវ រូបមន្តទឹករមៀត ដែលអ្នកគួរទទួលទានជារៀងរាល់ព្រឹក ដើម្បីជួយដល់សុខភាពរាងកាយ បានយ៉ាងច្រើនលើសលុប។

ចង់ដឹងពីសេចក្តីលម្អិតយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ! 

រូបមន្តទឹករមៀត ដែលអ្នកគួរទទួលទានជារៀងរាល់ព្រឹក ដើម្បីជួយដល់សុខភាពរាងកាយ បានយ៉ាងច្រើនលើសលុប

# គ្រឿងផ្សំ ៖

• ម្សៅរមៀត កន្លះស្លាបព្រាបាយ

• ទឹករបស់ក្រូចឆ្មារ កន្លះផ្លែ

• ទឹកក្តៅឧណ្ណៗមួយកែវ

• ទឹកឃ្មុំសុទ្ធបន្តិច។

# របៀបអនុវត្ត ៖

ដំបូង ច្របាច់ក្រូចឆ្មារចូលក្នុងកែវ បន្ទាប់មកដាក់ម្សៅរមៀត និងទឹកក្តៅចូលព្រមគ្នា សឹមដាក់ទឹកឃ្មុំបន្តិចតាមក្រោយ ជាការស្រេច។ កូរឲ្យសព្វ រួចទទួលទានមួយកែវជារៀងរាល់ព្រឹក។

# អត្ថប្រយោជន៍ ៖

១. ភេសជ្ជៈនេះ អាចជួយការពារ ជំងឺទឹកនោមផ្អែម ប៉ុន្តែសម្រាប់អ្នកកំពុងតែកើតជំងឺទឹកនោមផ្អែម គួរតែសាកសួរគ្រូពេទ្យជាមុនសិន ថាតើអាចទទួលទានបានឬអត់។

២. វាមានសមត្ថភាពប្រឆាំងការរលាក និងប្រឆាំងអុកស៊ីតកម្ម។

៣. វាជួយបំបាត់ អាការឈឺសន្លាក់ រលាកសន្លាក់បាន ដោយសារតែវាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។

៤. វាជួយការពារជំងឺបេះដូង ការពារស្ទះសរសៃឈាម បានដល់ទៅ ៦៥% ប្រសិនបើទទួលទានជារៀងរាល់ថ្ងៃ។

៥. វាក៏អាចជួយការពារ ការដុះដុំសាច់មហារីកបានផងដែរ ប្រសិនបើអ្នកទទួលទានជាប្រចាំ៕ 

រូបមន្តទឹករមៀត ដែលអ្នកគួរទទួលទានជារៀងរាល់ព្រឹក ដើម្បីជួយដល់សុខភាពរាងកាយ បានយ៉ាងច្រើនលើសលុប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]