អៀរឡង់៖  ពិតជាមានទេពកោសល្យមែន  សិល្បករមួយរូប អាចផ្លាស់ប្តូរគ្រាប់ផ្លែប៊ឺរ ទៅជារូបចម្លាក់ដ៏ស្រស់ស្អាតបាន។

មនុស្សភាគច្រើនតែងតែនិយាយថា សំរាមរបស់មនុស្សម្នាក់ គឺជាកំណប់ទ្រព្យរបស់មនុស្សម្នាក់ផ្សេងទៀត។ ដូចគ្នានេះដែរ សិល្បករជនជាតិអៀរឡង់មួយរូប ដែលមានឈ្មោះថា Jan Campbell បានយកគ្រាប់ផ្លែប៊ឺរ ជាប្រភពចំបងដើម្បីបង្ហាញស្នាដៃចម្លាក់ ដែលពោរពេញដោយទេពកោសល្យរបស់នាង។

ចំនុចដំបូងនៃការបង្កើតចម្លាក់ប្រភេទនេះឡើង គឺនៅក្នុងអំឡុងឆ្នាំ ២០១៤ នៅពេលដែលសិល្បកររូបនេះ កំពុងទទួលទានអាហារថ្ងៃត្រង់ ហើយនាងក៏បានចាប់អារម្មណ៍ទៅលើភាពស្រស់ស្អាតរបស់គ្រាប់ផ្លែប៊ឺរដ៏ធំមួយ។ បន្ទាប់មកនាងក៏បានឆ្កឹះគ្រាប់ដ៏ធំនោះចេញពីសាច់របស់វា ហើយនាងក៏បានរក្សាគ្រាប់នោះទុក។ រំលងបានមួយសប្តាហ៍ នាងក៏បានចាប់អារម្មណ៍ឃើញថាគ្រាប់ផ្លែប៊ឺនោះ បែរជារបកសំបក ហើយអាចចុច និងឆូតបានទៀតផង។​ ចាប់ពីពេលនោះមក  នាងក៏មានគំនិតយកវាមកឆ្លាក់ចេញជារូបភាពផ្សេងៗតែម្តង។

Jan បានចាប់ផ្តើមឆ្លាក់គ្រាប់ផ្លែប៊ឺរនេះ ពីការធ្វើឲ្យវាមានស្នាមឆូតតូចៗតាមបែបសិល្បៈ រហូតចេញជារូបអ្នកតាព្រៃឈើ និងទេវតាជាដើម។

យោងទៅតាមគេហទំព័រផ្ទាល់ខ្លួនរបស់នាង ឲ្យដឹងថា ការឆ្លាក់ជាវិធីមួយយ៉ាងសំខាន់ សម្រាប់ការផ្សាភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សសម័យដើម៕

សូមទស្សនាស្នាដៃឆ្លាក់គ្រាប់ផ្លែប៊ឺរដ៏អស្ចារ្យរបស់ Jan នៅខាងក្រោម៖

សិល្បករមួយរូប អាចផ្លាស់ប្តូរគ្រាប់ផ្លែប៊ឺរ ទៅជារូបចម្លាក់ដ៏ស្រស់ស្អាតបាន
Jan Campbell បានយកគ្រាប់ផ្លែប៊ឹរ ជាធនធានចំបងក្នុងការបង្ហាញស្នាដៃចម្លាក់ ដែលពោរពេញដោយទេពកោសល្យរបស់នាង
Jan បានចាប់ផ្តើមឆ្លាក់គ្រាប់ផ្លែប៊ឺរនេះ ពីការធ្វើឲ្យវាមានស្នាមឆូតតូចៗតាមបែបសិល្បៈ រហូតចេញជារូបអ្នកតាព្រៃឈើ និងទេវតាជាដើម
ចម្លាក់នេះ គឺជាវិធីសាស្ត្រដ៏សំខាន់មួយសម្រាប់ការធ្វើទំនាក់ទំនងរបស់នាង
នាងមានអារម្មណ៍ថា នាងបានបង្កើតបណ្តាញជាច្រើនជាមួយអ្នកនៅតាមស្រុកភូមិ នៅពេលដែលនាងត្រូវអនុវត្តការឆ្លាក់រូបប្រភេទនេះ
ឡូយមែន! ចម្លាក់លើគ្រាប់ផ្លែប៊ឺរ ពិតជាទម្រង់សិល្បៈដែលកម្របានជួប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]