ខេត្តកំពង់ធំ ៖ លោក​វរៈសេនីយ៍ត្រី យន់ ឆៃ​យាន អធិការរង​នគរ​បា​ស្រុក​កំពង់ស្វាយ ទទួល​បន្ទុក​ខាង​សណ្តាប់ធ្នាប់ បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧​ថា មាន​ករណី​ក្មេង​ប្រុស​ម្នាក់ អាយុ​១៥​ខែ បាន​លង់ទឹក​ប្រឡាយ​មុខ​ផ្ទះ​ស្លាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ប្រឡាយ​ទឹកមុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​ក្នុងភូមិ​សាន់​គរ​(​ខ​) ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

លោក​អធិការរង​បន្ត​រថា បើ​យោង​តាម​ការ​បញ្ជាក់​របស់​សាច់ញាតិ​កុមារ​រង​គ្រោះ​ប្រាប់​ថា កាលពី​ល្ងាច​ថ្ងៃ​កើតហេតុ ខណៈ​ឪពុក​កុមា​រា​រង​គ្រោះ​ឈ្មោះ អិត ណូ​យ អាយុ​២៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ កង តាំង​អ៊ី អាយុ​២៦​ឆ្នាំ នៅផ្ទះ​ដែរ តែ​មិន​បាន​យកចិត្តទុកដាក់​ពី​បញ្ហា​កូន​របស់​ខ្លួន​នោះ​ឡើយ ដោយ​បណ្តោយ​ឲ្យ​កូន​តូច​របស់​ខ្លួន​ទើបតែ​មាន​អាយុ​១៥​ខែ​ចេះ​ដើរ​តិច​ៗ​ដើរ​លេង​ដោយ​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​កូន​តូច​នោះ​ឡើយ​។

មួយសន្ទុះ​ក្រោយ​ពី​បាត់​កូន​យូរ​ក៏​នាំ​គ្នា​ដើរ​ស្វែងរក​ទើប​ប្រទះ ឃើញ​សាកសព​កូនប្រុស​ឈ្មោះ ណូ​យ ផានិត អាយុ​១៥​ខែ បាន​លង់ទឹក​ប្រឡាយ​មុខ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បាត់​ទៅ​ហើយ​។ គួ​បញ្ជាក់​ថា​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ខាងលើ​ទើបតែ​បានកូន​ប្រុស​ម្នាក់​នេះ និង​កំពុង​តែ​ពពោះ​ម្នាក់​ទៀត បន្ទាប់​ពី​មានការ​យំសោក​បោក​ខ្លួន​ដោយ​ស្តាយស្រណោះ​កូន ខណៈ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]