ភ្នំពេញ៖ រថយន្តទំនើបម៉ូដែលចុងក្រោយ MAZDA CX ចំនួនបីគ្រឿងបានកំពុងតែជូនដំណើរ ក្រុមបវកញ្ញាឯក Miss Global 2016 មកកាន់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៧។

ក្រុមហ៊ុន MAZDA Cambodia ពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភមធ្យោយធ្វើដំណើរនូវរថយន្តទំនើបចំនួនបីគ្រឿងដែលរួមមានរថយន្ត MAZDA CX-3, MAZDA CX-5 និង MAZDA CX-9 សម្រាប់ការធ្វើដំណើរទស្សនកិច្ចជាផ្លូវការនានា របស់ក្រុមបវកញ្ញាឯក Miss Global 2016 មកកាន់ប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជា១៣ថ្ងៃ។

ដំណើរកម្សាន្តនេះធ្វើឡើង គឺក្នុងគោលបំណងចុះមកស្វែងយល់ពីទីតាំងក៏ដូចជាត្រៀមខ្លួនក្នុងការរៀបចំនូវដំណើរការប្រកួតកម្មវិធីដ៏ធំមួយ នោះគឹកម្មវិធីប្រឡងប្រជែង Miss Global 2017 ដែលនឹងធ្វើឡើងក្នុងកំឡុងខែវិច្ឆិការក្នុងឆ្នាំនេះ នៅទីតាំងនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ រថយន្ត MAZDA ត្រកូល CX ជាម៉ូដែលរថយន្តដែលទើបនឹងចេញថ្មីសេរីឆ្នាំ២០១៧ និង ២០១៨។ ភ្ជាប់ជាមួយរូបរាង និងការរចនាម៉ូដដ៏ស្រស់សង្ហារ លាយជាមួយនិងពណ៌ដែលគួរឲ្យទាក់ទាញ MAZDA CX គ្រប់ម៉ូដ និងផ្តល់ជូនលោកអ្នកនូវទំនុកចិត្តដែលមិនអាចបំភ្លេចបាន។

គួរបញ្ជាក់ផងដែលថារថយន្ត Mazda ត្រូវបាននាំចូលដោយក្រុមហ៊ុន អេច ជី ប៊ី គ្រុប ជាក្រុមហ៊ុនធំជាងគេនៅកម្ពុជាដែលបាននាំចូលរថយន្ត ម៉ាក់ល្បីដូចជា៖ Hino, Kia, Mazda, Volkswagen, Bentley និង Rolls Royce ។

សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកលេខ 095999599 ឬ 095999699 ឬ www.mazda.com.kh

រថយន្តទំនើបម៉ូដែលចុងក្រោយ MAZDA CX ចំនួនបីគ្រឿងបានកំពុងតែជូនដំណើរ ក្រុមបវកញ្ញាឯក Miss Global 2016
MR. CX នៃត្រកូល MAZDA៖ ទទួលដំណើរទស្សនកិច្ចរបស់ Miss Global 2016 នៅកម្ពុជា
MR. CX នៃត្រកូល MAZDA៖ ទទួលដំណើរទស្សនកិច្ចរបស់ Miss Global 2016 នៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]