ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ គូស្វាមីភរិយាថ្មីចំនួន ១០ គូដែលបានឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសសិង្ហបុរី ពីកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរ Tiger បានចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ពោរពេញដោយក្តីរំភើបរីករាយ។

ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសសិង្ហបុរី គឺការផ្តល់ជូនជាពិសេស នូវការស្នាក់នៅសណ្ឋាគារដ៏ប្រណិតមួយ ដែលមានតម្លៃថ្លៃជាងគេនៅប្រទេសសិង្ហបុរី គឺ សណ្ឋាគារ Marina Bay Sands មានអាងហែលទឹកគួរជាទីទាក់ទាញ ដែលអាចគយគន់ទេសភាពទីក្រុងសិង្ហបុរីយ៉ាងស្រស់ស្អាត។ រួមជាមួយការទស្សនានូវកន្លែងស្អាតៗជាច្រើនទៀតមានដូចជា Garden By the Bay, Universal Studio- Sentosa, Tiger Sky Tower, Merlion Park, City Hall …. ជាពិសេសគឺការទទួលទានអាហារពេលល្ងាចដ៏សែនរ៉ូមែនទិកជាមួយស្រាបៀរ Tiger នៅលើ Singapore Flyer ។ ដំណើរកម្សាន្តនេះមានរយៈពេល ២ យប់ ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧។

ដំណើរកម្សាន្តនេះមានរយៈពេល ២ យប់ ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧

ស្រាបៀរថៃហ្គ័រ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់នៅច្រើនជាង ៧០ ប្រទេស និងមានដើមកំណើត នៅប្រទេសសិង្ហបុរី តាំងពីឆ្នាំ ១៩៣២ ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោក ហើយជាពិសេស ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលសក្តិសមបំផុត សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។

កាន់តែអស្ចារ្យសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ថ្មី ឆ្នាំ ២០១៧ នេះ រាល់ការជាវស្រាបៀរ ថៃហ្គ័រកំប៉ុង ឬ ដប ចាប់ពី ២៥កេស លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់រថយន្ត AUDI Q5 2016 ស៊េរីទំនើបដ៏ថ្មីស្រឡាងចំនួន ១ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជាទូរស័ព្ទ IPhone 7 ចំនួន ៥ រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ៥ រង្វាន់ និងទូរទឹកកកចំនួន ១០ រង្វាន់ ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧។

ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ៕

ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ!!!

ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ
ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ!!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]