ថៃ៖ មួយរយៈនេះ ក្រោយមានការចុះផ្សាយតម្លៃខ្លួន របស់តារាប្រុសស្រីល្បីៗនៅក្នុងស្រុកពេលចេញសម្តែងនៅតាមកម្មវិធីឃោសនា ឬការថតខ្សែភាពយន្តម្តងៗ ក្នុងតម្លៃយ៉ាងខ្ពស់កប់ពពកនោះ បានធ្វើឱ្យមហាជនពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះតម្លៃខ្លួនរបស់តារាល្បីៗទាំងនោះ។

ហើយកាលពីម្សិលមិញនេះ តារាសម្តែងស្រីដែលកំពុងតែទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងសង្គមសិល្បៈកញ្ញា Kimmy Kimberley ក៏បានប្រាប់ពីតម្លៃខ្លួនរបស់ខ្លួនដល់អ្នកសារព័ត៌មាន នៅក្នុងស្រុកឱ្យបានដឹងផងដែរ។

តារាសម្តែងស្រី Kimberley បានប្រាប់ថា នាងស៊ីថ្លៃខ្លួនក្នុងរយៈពេល១ម៉ោង ចំនួន២ សែនបាតឡើងទៅ ប្រហែល៥ពាន់ដុល្លារ។ 

ដោយនៅក្នុងតម្លៃនេះ Kimberley ក៏បានប្រាប់ថា ជាតម្លៃខ្លួនស្តង់ដាររបស់នាង គឺមិនបានស៊ីថ្លៃជាងតារាសម្តែងរូបណានោះឡើយ។ 

ហើយតម្លៃនេះក៏ប្រែប្រួលទៅតាមស្ថានភាពនានា គឺប្រសិនបើត្រូវចំណាយពេលយូរ និងមានការច្រៀងចម្រៀងច្រើនបទ ឬធ្វើការងារផ្សេងៗជាច្រើនទៀត តម្លៃក៏ត្រូវប្រែប្រួលទៅតាមនោះផងដែរ។

ចំណែកឯការចេញតាមកម្មវិធី ជាមួយតារាសម្តែងប្រុសលោក Mark Prin វិញ គឺមានតម្លៃខ្លួនផ្សេងគ្នា គិតផ្សេងគ្នាគ្រប់ពេល មិនបានបូកសរុបតម្លៃខ្លួនចូលគ្នានោះទេ៕

ទស្សនារូបភាពតារាសម្តែង Kimberley ដូចខាងក្រោមនេះទាំងអស់គ្នា៖

តារាសម្តែងស្រី Kimberley ក៏បានប្រាប់ថា ជាតម្លៃខ្លួនស្តង់ដាររបស់នាង
រូបភាពតារាសម្តែងស្រី Kimberley
រូបភាពតារាសម្តែងស្រី Kimberley
រូបភាពតារាសម្តែងស្រី Kimberley
រូបភាពតារាសម្តែងស្រី Kimberley
រូបភាពតារាសម្តែងស្រី Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]