បរទេស៖ ក្រុមតោខៀវ Chelsea បានយល់ព្រមនូវតម្លៃប្រមាណ ៧០.៦លានផោន (៩១លានដុល្លារ) ជាមួយក្រុមអធិរាជស Real Madrid ក្នុងការនាំយកខែ្សប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Alvaro Morata មកកាន់ទឹកដី Stamford Bridge។

កីឡាករវ័យ២៤ឆ្នាំ បានចាកចេញពីរដ្ឋ Los Angeles ដែលជាទីកន្លែងហ្វឹកហាត់របស់ក្រុម Real Madrid កាលពីថៃ្ងពុធម្សិលមិញ ឆ្ពោះមកកាន់ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដើម្បីធើ្វតេស្ដសុខភាព មុននឹងក្លាយជាកីឡាកររបស់ Chelsea ជាផ្លូវការ។

ក្នុងការផ្ទេរនេះ Morata នឹងទទួលបានថៃ្លពលកម្មប្រចាំសប្ដាហ៍ចំនួន ១៥៥,០០០ផោន (ជាង២០ម៉ឺនដុល្លារ)។  

Morata អំឡុងពេលហ្វឹកហាត់ឲ្យ Real Madrid
Chelsea ប្រកាសជាផ្លូវការណ៍ក្នុងការទិញ Morata ពី Real Madrid

Morata បាននិយាយថា៖ «ខ្ញុំនឹងទៅលេងក្នុងក្រុមដែលដឹកនាំដោយលោក Antonio Conte ដែលរូបគាត់ដឹងច្បាស់ពីខ្ញុំ»។

Chelsea ទិញបានកីឡាកររូបនេះ ក្រោយពីអ្នកចាត់ការ Antonio Conte សម្រេចចុះកិច្ចសន្យារយៈពេល២ឆ្នាំបន្ដជាមួយក្លិប។ 

បុរសសញ្ជាតិអីុតាលីនេះ មានគោលបំណងចង់នាំ Lukaku ពី Everton មកវិញ ប៉ុន្ដែ Man Utd ជាអ្នកឈ្នះក្នុងការដេញថៃ្លយកកីឡាករជម្រើសជាតិបែលហ្ស៊ិក ទើបធើ្វឲ្យលោកសម្រេចទិញ Morata ពី Real Madrid វិញ។

Alvaro Morata ស៊ុតបញ្ចូលទី២០គ្រាប់រដូវកាលមុនជួយ Real Madrid ឈ្នះ La Liga និង Champions League ប៉ុន្តែភាគច្រើនគឺលេងក្នុងនាមជាកីឡាករបម្រុងប៉ុណ្ណោះ៕  

Morata អំឡុងពេលលេងឲ្យ Real Madrid រដូវកាលមុន
Morata ជាមួយពានរង្វាន់​ Champions League

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]