រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មុន​ចូល​គេង​នា​ពេល​ព្រលប់​បាន​និយាយ​ត្អូញត្អែរ​ថា បង​ហើមពោះ​អត់​ស្រួលខ្លួន​សោះ​បន្ទាប់​មក​បាន​ចូល​ដេក​ឱប​ប្រពន្ធ ប៉ុន្តែ​នៅ​វេលា​យប់​នោះ​បុរស​ខាងលើ​បាន​ក្រោក​ចូល​បន្ទប់ទឹក​៣​ទៅ​៤​ដង ។ លុះ​រហូត​ដល់​វេលា​ជិត​ភ្លឺ​ក៏​ប្ដី​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ជិត​ភ្លឺ​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​លេខ​១៨​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​អង្គ​ល្នួ​ល​ទី​១ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ យឿ​ន យ៉ុ​ម អាយុ​៣៧​ឆ្នាំ​មុខរបរ​កសិករ​ស្នាក់​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​មាន​ប្រពន្ធ​ឈ្មោះ ហ៊ីង សោ​ភណ្ឌ អាយុ​៤៧​ឆ្នាំ មុខរបរ​សន្តិសុខ និង​កូនប្រុស​ស្រី​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា ប្ដី​គាត់​មាន​ជម្ងឺលើសឈាម និង​ផឹកស្រា​ច្រើន​ថែម​ទៀត​ផង​ហើយ​កាលពី​វេលា​ព្រលប់​ថ្ងៃ​ទី​១៨ កក្កដា ប្ដី​គាត់​បាន​និយាយ​ប្រាប់​គាត់​ថា ហើមពោះ​អត់​ស្រួលខ្លួន​សោះ បន្ទាប់​មក​បាន​ចូល​ដេក​ហើយ​បាន​ឱប​គាត់​រហូត​ខុស​ប្លែក​ពី​ធម្មតា​ហើយ​គាត់​ក៏​មិន​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ឡើយ ព្រោះ​ស្មានថា មិន​អី មិនតែប៉ុណ្ណោះ​នៅ​ក្នុង​យប់​នោះ​ប្ដី​គាត់​បាន​ក្រោក​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​៣​ទៅ​៤​ដង​ថែម​ទៀត​ផង ។ លុះដល់​ពេល​កើតហេតុ​ក្រោយ​ពេល​ចេញពី​បន្ទប់ទឹក​វិញ​ប្ដី​គាត់​បាន​ដេក​ឱប​គាត់​បន្ត​ទៀត​ដោយ​ដៃ​ដាក់​លើ​ទ្រូង​របស់​គាត់ ។

លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ប្ដី​គាត់​របូតដៃ​ចេញពី​ទ្រូង​ទើប​គាត់​ជា​ប្រពន្ធ​មានការ​ងឿងឆ្ងល់​ក៏​ក្រោក​មើល​ហើយ​បានឃើញ​ប្តី​ស្លាប់​បាត់​ទៅ​ហើយ ។ ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទាំង​យប់ ក្រោយមក​នគរ​បាន​ព្រហ្មទណ្ឌ និង​បច្ចេកទេស​ស្រុក​អង្គស្នួល​រួម​ជាមួយ​លោក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ លោកគ្រូ​ពេទ្យ​ស្រុក មេ​ភូមិ បងប្អូន​របស់​គាត់ និង​នគរបាល​នគរបាល​ប៉ុស្តិ៍ បាន​ធ្វើការ​ពិនិត្យ និង​បាន​សន្និដ្ឋាន​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់​.​គ បន្ទាប់​មក​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ យឿ​ន យ៉ុ​ម អាយុ​៣៧​ឆ្នាំ​មុខរបរ​កសិករ​ស្នាក់​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​មាន​ប្រពន្ធ​ឈ្មោះ ហ៊ីង សោ​ភណ្ឌ អាយុ​៤៧​ឆ្នាំ មុខរបរ​សន្តិសុខ និង​កូនប្រុស​ស្រី​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ
ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា ប្ដី​គាត់​មាន​ជម្ងឺលើសឈាម និង​ផឹកស្រា​ច្រើន​ថែម​ទៀត​ផង​ហើយ​កាលពី​វេលា​ព្រលប់​ថ្ងៃ​ទី​១៨ កក្កដា ប្ដី​គាត់​បាន​និយាយ​ប្រាប់​គាត់​ថា ហើមពោះ​អត់​ស្រួលខ្លួន​សោះ
ស្រ្តីជាប្រពន្ធបន្តថា បន្ទាប់​មក​បាន​ចូល​ដេក​ហើយ​បាន​ឱប​គាត់​រហូត​ខុស​ប្លែក​ពី​ធម្មតា​ហើយ​គាត់​ក៏​មិន​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ឡើយ ព្រោះ​ស្មានថា មិន​អី មិនតែប៉ុណ្ណោះ​នៅ​ក្នុង​យប់​នោះ​ប្ដី​គាត់​បាន​ក្រោក​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​៣​ទៅ​៤​ដង​ថែម​ទៀត​ផង

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]