បរទេស៖  កាលពីឆ្នាំមុនក្រុមហ៊ុន Samsung បានដាក់ចេញលក់ទូរស័ព្ទម៉ាកថ្មីរបស់ខ្លួនគឺ Galaxy Note 7  ប៉ុន្តែក្រោយពីការលក់នៅលើទីផ្សារ ក៏មានហេតុការណ៍មិនប្រក្រតីមួយចំនួនទាក់ទងទៅនឹងការផ្ទុះថ្មទូរស័ព្ទម៉ាក Galaxy Note 7 នេះ  រហូតដល់មានបំរាមមិនឲ្យប្រើប្រាស់ពេលកំពុងធ្វើដំណើរលើយន្តហោះទៀតផង។

គួររម្លឹកថា ក្រុមហ៊ុន Samsung បានចំណាយទឹកប្រាក់ចំនួន​ ១៩ពាន់លានដុល្លារក្នុងការប្រមូលយកទូរស័ព្ទមកវិញ និងប្ដូរទូរស័ព្ទថ្មីឲ្យអតិថិជនរបស់ខ្លួនផងដែរ។

ក្រុមហ៊ុន Samsung បានផ្អាកទាំងស្រុងក្នុងការដាក់លក់ទូរស័ព្ទម៉ាក Galaxy Note 7 ប៉ុន្តែក្រុមហ៊ុនកូរ៉េមួយនេះក៏បានបញ្ជាក់ដែរថា  ខ្លួននឹងប្រើប្រាស់ឡើងវិញនូវសម្ភារៈមួយចំនួនដែលបានប្រើប្រាស់ក្នុងការផលិត Galaxy Note 7 រួមមានលោហៈធាតុដែលកម្រៗដូចជា សារធាតុ Cobalt ស្ពាន់ និងមាសដែលមានចំនួន ១៥៧តោន។

ថ្មីៗនេះផងដែរក្រុមហ៊ុន Samsung បានប្រកាសទៀតថា ខ្លួននឹងប្រើប្រាស់សមាសភាគមួយផ្នែកទៀតនៃ Galaxy Note 7 ឡើងវិញផងដែរ ដូចជា អេក្រង់ OLED អង្គចងចាំ និងកាមេរ៉ា ជាដើម។  ក្រុមហ៊ុនក៏បានបង្ហើបផងដែរថាខ្លួនកំពុង ព្យាយាមរកវិធីថ្មីៗដើម្បីប្រើប្រាស់ឡើងវិញ នូវវត្ថុធាតុដើមដែលបានមកពីផលិតផលដែលបានប្រើប្រាស់រួច  ក្នុងការចូលរួមចំណែកជួយការពារដល់បរិស្ថាន៕

ទូរស័ព្ទម៉ាកGalaxy Note 7ពេលនៅថ្មី
ទូរស័ព្ទម៉ាកGalaxy Note 7នៅពេលដែលផ្ទុះហើយ
ការហាមឃាត់មិនឲ្យយកទូរស័ព្ទម៉ាកGalaxy Note 7ឡើងលើយន្តហោះ
ទូរស័ព្ទម៉ាក Galaxy Note 7នៅពេលដែលដោះជាបំនែកៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]