ថៃ៖  វីដេអូនារីកែភេទស្លៀកឈុតប៊ីគីនីម្នាក់ កំពុងបកផ្លែទុរេនហូប និងយកផ្លែទុរេនមកញីសព្វរាងកាយ  ត្រូវបានគេសើចចំអក និងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក។

វីដេអូនេះត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុក The Clip  និងមានអ្នកចុចទស្សនា ជាង ៧៥០ ០០ដង ក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ។   ការបញ្ចេញមតិមួយចំនួន មិនសូវមានអ្នកគាំទ្រទង្វើប៉ុន្មានទេ។

អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា  “ហេតុអ្វីបានជាអ្នកធ្វើបែបនេះ? តើអ្នកកំពុងព្យាយាមផ្សព្វផ្សាយអ្វី?”

អ្នកខ្លះទៀតបានបញ្ចេញមតិថា “ពិតជាខ្ជះខ្ជាយទុរេនខ្លាំងណាស់” 

ទោះជាយ៉ាងណា បើសិនយើងមើលដល់ចប់ យើងអាចឮនារីក្នុងវីដេអូនោះ បញ្ចេញវាចាប្រុស ដែលអាចឲ្យដឹងបានថា រូបគេមិនមែនជានារីភេទពិតប្រាកដទេ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]