ភ្នំពេញ៖ កាលពីថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៧ អង្គការស៊ីប៉ា បានប្រកាសជាផ្លូវការពីការពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata ដើម្បីគាំទ្រសកម្មភាពអំណានតាមរយៈបច្ចេកវិទ្យានិង ទូរគមនាគមន៍(ICT)នៅតាមសហគមន៍។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហាការថ្មីនេះ ក្រុមហ៊ុន Smart បានក្លាយជាដៃគូផ្លូវការ ផ្នែកទូរគមនាគមន៍របស់អង្គការស៊ីប៉ា តាមរយៈការគាំទ្រកម្មវិធី និងគំនិតផ្ដួតផ្ដើមមួយចំនួន។

ការប្រកាសនេះគឺចំពេលដែលអង្គការស៊ីប៉ា បានប្រារព្ធខួប ៣៥ឆ្នាំនៃសកម្មភាពរបស់ខ្លួន ក្នុងការជួយដល់ប្រជាជនកម្ពុជា ដែលគ្មានឱកាស ដោយផ្ដល់តម្លៃដល់ការបង្កើតថ្មី ការផ្ទេរចំណេះដឹង និងការអភិវឌ្ឍ។

តាមរយៈសកម្មភាពនេះដែរ អង្គការស៊ីប៉ាក៏បានចូលរួមលើកស្ទួយអក្ខរភាពនៅកម្ពុជា និងកំពុងធ្វើការងារជាច្រើន ដោយមានកម្មវត្ថុច្បាស់លាស់មួយគឺ៖ ធ្វើយ៉ាងណា ឲ្យសៀវភៅក្លាយជាឧបករណ៍ពិសេសសម្រាប់ការអប់រំ និងនាំសៀវភៅទៅជនដែលមិនសូវមានឱកាស។

ពិធីប្រកាសនេះ ប្រព្រឹត្តទៅនៅ បណ្ណាល័យជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។

ក្នុងកម្មវិធីឯកឧត្តមមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្ដីរីករាយដោយបានក្រុមហ៊ុន Smart បន្តការផ្ដាច់ជ្ញារចិត្តរបស់ខ្លួន ក្នុងការគាំទ្រវិស័យអប់រំ និងអផិវឌ្ឍការអានជាមួយអង្គការស៊ីប៉ា ដែលជាដៃគូដ៏យូរលង់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា

ភាពជាដៃគូរវាងអង្គការស៊ីប៉ា និងក្រុមហ៊ុន Smart គឺជាការបន្តកិច្ចសហការកាលពីឆ្នាំមុន ដែលទទួលបានលទ្ធផលដ៏ល្អ តាមការបំពាក់ការប្រើប្រាស់ បច្ចេកវិទ្យាពត័មាននិងទូរគមនាគមន៍(ICT) ឲ្យរថយន្តបណ្ណាល័យចល័តចរបស់អង្គការចំនួនពីរគ្រឿង។

ការសហការនេះ ជំហានដំបូង បានធ្វើឲ្យកុមារប្រមាណជា១០០០នាក់ ក្នុងមួយសប្ដាហ៍មានឱកាសរីករាយជាមួយការអាន តាមរយៈអាយផេត ដែលបានភ្ជាប់បណ្ដាញអ៊ីនធឺណិត ផ្ដល់ដោយក្រុមហ៊ុន Smart។

ទន្ទឹមនិងនេះក្រុមហ៊ុន Smart ក៏បានសហការនិងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ( AFD) និងមូលនិធី Weave our Future តាមរយៈការបំពាក់ លើអាយផេត នៅក្នុងបណ្ណាល័យមណ្ឌលធនធាននៅរោងចក្រលកាត់ដេរចំនួន១៨កន្លែង។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបតិ្តក្រុមហ៊ុន Smartមានប្រសាសន៍ថា ៖ « ក្រុមហ៊ុនSmart ពិតជាពេញចិត្តចំពោះការពង្រីកភាពជាដៃគូ ជាមួយអង្គការស៊ីប៉ា និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្មវិធី មួយចំនួនរបស់អង្គការស៊ីប៉ា ។ 

ការអប់រំគឺជាប្រធានបទស្នូលនៃការទទួលខុសត្រូវសង្គមយើង។ 

តាមរយៈការបង្កើតថ្មីនិងសមត្ថភាពបច្ចេកវិទ្យា ព័តមាននិងសារគមនាគមន៍(ICT)របស់ក្រុមហ៊ុន Smart យើងសង្ឃឹមជាមួយអង្គការស៊ីប៉ា ថា នឹងមានផលវិជ្ជមានដល់សហគមន៍ផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។

សរុបមកក្រហ៊ុន Smart គាំទ្រដល់កម្មវិធីអង្គការស៊ីប៉ាធំៗចំនួន៦គឺ កម្មវិធីបណ្ណាល័យចល័តសាលារៀន កម្មវិធីបណ្ណាល័យចល័តតាមមន្ទីពេទ្យ កម្មវិធីបណ្ណាល័យចល័ត កម្មវិធីគាំទ្រសាលានិងវិក្រឹតការខេត្ត កម្មវិធីគាំទ្រការងារស្មគ្រចិត្តរបស់យុវជនដើម្បីអភិវឌ្ឍសហាគមន៍ និងកម្មវិធីបណ្ណាល័យធនធាននៅតាមរោងចក្រកាត់ដេរ»។ 

លោក ថូម៉ាស ហ៊ុន នាយកប្រតិបតិ្តក្រុមហ៊ុន Smart

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា មានប្រសាសន៍ដែលថា៖ « បច្ចេកវិទ្យា អាចជាឧបករណ៍ដ៏ល្អមួយសម្រាប់ អង្គការស៊ីប៉ា ក្នុងការលើកទឹកចិត្តមនុស្សជំនាន់ថ្មី ឲ្យរីករាយជាមួយការអាន។ កិច្ចសហការនេះ និងជួយឲ្យបណ្ណាល័យចល័តទាំង៨មានអាយផេត សម្រាប់កុមារអាន និងស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ។ 

ទន្ទឹមនិងនេះក្រុមហ៊ុន Smart ក៏បានផ្ដល់ផងដែរនូវឧបករណ៏បច្ចេកវិទ្យា ព័តមាន និងសារគមនាគមន័(ICT) និងសម្ភារឧបទេសផ្សេងៗ សម្រាប់កម្មវិធីដ៏ទៃទៀតរបស់អង្គការ ស៊ីប៉ា។ថ្មីៗនេះមានការចែកសៀវភៅ អានចំនួន១០០០០ក្បាល ដល់គរុសិស្ស នៃសាលាគរុកោសល្យទាំង១៩»។ 

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា

កិច្ចសហការនេះមានការរីកចម្រើនតាមរយៈកម្មវិធី Hackathons ជាមួយប្រធានបទអប់រំ និងផ្ដួចផ្ដើម E-book ដូចកម្មវិធី Let’s Read របស់មូលនិធីអាស៊ីជាដើម។ ទន្ទឹមនិងនេះ អង្គការយូណេស្គូ និងមូលនិធិអាស៊ី ក៏ជាដៃគូរបសអង្គការស៊ីប៉ាផងដែរ។

លោក ថូម៉ាស ហ៊ុន បានបន្ថែមថា ៖ «ការព្រីកភាពជាដៃគូនេះ គឺជាការបញ្ចូលគ្នានូវជំនាញរបស់ស្ថាប័នយើងទាំងពីរ គឺភាពនាំមុខនៃបច្ចេកវិទ្យា ទូរគមនាគមន៍ និងសម្ថតភាពអប់រំដែលមានការទទួលស្គាល់ ជាសកល»៕

លោក ថូម៉ាស ហ៊ុន នាយកប្រតិបតិ្តក្រុមហ៊ុន Smart
សកម្មភាពកិច្ចសហការរវាងអង្គការស៊ីប៉ា និងក្រុមហ៊ុន Smart ក្នុងនាមជាដៃគូផ្លូវលារផ្នែកទរគមនាគមន៍ដើម្បីលើកកម្ពស់ការអាន
សកម្មភាពកិច្ចសហការរវាងអង្គការស៊ីប៉ា និងក្រុមហ៊ុន Smart ក្នុងនាមជាដៃគូផ្លូវលារផ្នែកទរគមនាគមន៍ដើម្បីលើកកម្ពស់ការអាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]