បរទេស៖  ក្រោយបញ្ចេញទូរស័ព្ទម៉ាក Nokia 3,  Nokia 5 និង Nokia 6 រួចមក ពេលនេះលេចឭពាក្យចចាមអារ៉ាមថា Nokia កំពុងរៀបចំចេញនូវទូរស័ព្ទស្មាតហ្វូនដ៏ប្រណីត ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android បន្ថែមទៀតហើយដូចជា Nokia 8 និង Nokia 9   ហើយ  Nokia 8 អាចនឹងចេញក្នុងពេលខ្លីខាងមុខនេះ។

យោងតាមវេបសាយអាល្លឺម៉ង់មួយឲ្យដឹងថា ទូរស័័ព្ទម៉ាក Nokia 8 នឹងមានលេខម៉ូដែល TA-1004។ ទូរស័ព្ទស៊េរីថ្មីនេះត្រូវបានគេរំពឹងថា នឹងមានបំពាក់ទៅដោយ CPU ប្រភេទ Qualcomm Snapdragon 835 មាន RAM ទំហំ 4GB   កន្លែងដាក់ស៊ីមពីរ និងអង្គផ្ទុកទិន្នន័យទំហំ 64GB។

ស្មាតហ្វូននេះអាចមានអេក្រង់ទំហំ៤អ៊ីញ ឬដល់ ៥.៣អ៊ីញ ។ ទូរស័ព្ទម៉ាកនេះ អាចនឹងមានកាមេរ៉ាម៉ាក Zeiss ផងដែរ។  Nokia 8 នឹងមាន៤ពណ៍សម្រាប់ឲ្យជ្រើសរើសដូចជាពណ៌ខៀវ  ពណ៌ដែក  ពណ៌មាសខៀវ និងពណ៌ស្ពាន់។ តម្លៃរបស់វាអាច ក្រោម៦០០អឺរ៉ូ (៦៨៧ដុល្លារ)។

ប៉ុន្មានខែមុននេះក៏មានវីដេអូមួយបានលេចចេញមក បង្ហាញរូបរាងរបស់ទូរស័ព្ទម៉ាក Nokia 8 ដែរ។ គេរំពឹង ថាNokia 8 នឹងចេញនៅក្នុងចុងខែកក្កដានេះនៅក្នុងទ្វីបអឺរ៉ុប៕

ទូរស័ព្ទម៉ាកNokia 8
ទូរស័ព្ទម៉ាកNokia 8

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]