ភ្នំពេញ៖ ថ្ងៃទី17 ខែកក្កដា ឆ្នាំ2017, ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានប្រកាសជាផ្លូវការពីការសហការជាដៃគូជាមួយ VLT ភ្នាក់ងារផ្សព្វផ្សាយឌីជីថលដែលឈ្នះពានរង្វាន់ជាច្រើននៅប្រទេសម៉ាឡេស៊ី ដើម្បីនាំមកនូវដំណោះស្រាយពេញលេញផ្នែកទីផ្សារឌីជីថល ជូនដល់ម៉ាកយីហោក្នុងស្រុក និងអន្តរជាតិ សំដៅចូលរួមជម្រុញការអភិវឌ្ឍនៅកម្ពុជា។

ភាពជាដៃគូនេះ នឹងធ្វើឲ្យ MSA ពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញរបស់ខ្លួនក្នុងផ្នែកសេវាកម្មផ្សព្វផ្សាយ និងទីផ្សារ ស្របពេលដែលខ្លួនបានឈរជើងដោយជោគជ័យរយៈពេល 16ឆ្នាំមកហើយ។

MSA សហការជាដៃគូជាមួយ VLT ផ្តល់សេវាកម្មនាំមុខផ្នែកទីផ្សារឌីជីថលជូនដល់ ម៉ាកយីហោជាច្រើននៅកម្ពុជា

MSA បានកសាងទំនុកចិត្ត និងសម្ព័ន្ធភាពជាយូរមកហើយក្នុងការជួយបង្កើត និងដំណើរការលើទីផ្សារលើម៉ាកយីហោជាច្រើនដូចជា Yeo’s, AIA, EVA Air, Rohto-Mentholatum, Wrigley’s, Sanofi, Revlon...។ល។ ហើយភាពជាដៃគូថ្មីនេះ គឺជាកត្តាជម្រុញបន្ថែមទៀតក្នុងការអភិវឌ្ឍ និងផ្តល់ទំនុកចិត្តនៅក្នុងសម្ព័ន្ធភាពរវាងអតិថិជន និងភ្នាក់ងារផ្សព្វផ្សាយមួយនេះ។

VLT នាំមកនូវភាពជាដៃគូ និងការកំណត់យុទ្ធសាស្ត ព្រមទាំងការអនុវត្តកាន់តែមានប្រសិទ្ធិភាពគ្រប់ជ្រុងជ្រោយក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យា។ ក្រុមហ៊ុននេះ បានធ្វើការជាមួយម៉ាកយីហោល្បីជាច្រើនដូចជា BMW, DBS, Sony, P1, និង Astro ហើយត្រូវបានទទួលស្គាល់ជាភ្នាក់ងារឯករាជ្យឆ្នើមប្រចាំឆ្នាំ និងជាភ្នាក់ងារឌីជីថល ប្រចាំឆ្នាំនៃប្រទេសម៉ាឡេស៊ី រយៈពេល5ឆ្នាំជាប់ៗគ្នា។

លោក កៅ ភិរុណ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA

លោក កៅ ភិរុណ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានមានប្រសាសន៍ថា “ខ្ញុំចង់និយាយនូវអ្វីដែលអ្នកផ្សេងមិនហ៊ាននិយាយ ឌីជីថល គឺជានិន្នាការមួយ” ។ លោកបានបន្ថែមទៀតថា “ឌីជីថល គឺជាស្នូលនៃការផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយ ដែលយើងធ្វើដើម្បីអតិថិជនរបស់យើង ។ មនុស្សម្នាបានទទួលស្គាល់ និងបានប្រើប្រាស់វាយ៉ាងរលូន ហើយវាក៏ជាវិធីសាស្រ្តដែលយើងត្រូវតែគិតដល់”

លោក Adrian Lim អគ្គនាយកប្រតិបត្តិ VLT

លោក Adrian Lim អគ្គនាយកប្រតិបត្តិ VLT ក៏បានថ្លែងផងដែរថា “យើងមានក្តីសោមនស្សរីករាយដែលបាននៅទីនេះជាមួយ MSA ។ វិស័យឌីជីថលនៅប្រទេសកម្ពុជា នៅក្មេងខ្ចី និង កំពុងមានតម្រូវការក្នុងការរីកចម្រើនយ៉ាងខ្លាំង យើងរីករាយនឹងចែករំលែកបទពិសោធន៏របស់យើងក្នុងការបង្កើតយុទ្ធសាស្រ្ត និងខ្លឹមសារនៃសារដ៏មានអត្ថន័យជាមួយដៃគូរបស់យើង ដើម្បីភាពជោគជ័យនៃម៉ាកយីហោដែលគាត់ធ្វើការជាមួយ”

កាលពីឆ្នាំ 2016 ក្រុមហ៊ុន Kantar TNS បានឲ្យចំណាត់ថ្នាក់ប្រទេសកម្ពុជា ជាប្រទេសដែលទទួលការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្សាយមាតិកាពីម៉ាកយីហោ និងអន្តរកម្មតាមបណ្តាញទំនាក់ទំនងសង្គមហេ្វសបុកខ្ពស់បំផុត។

ដល់ចំនុចនេះលោក កៅ ភិរុណ បានមានចំណាប់អារម្មណ៏លើបញ្ហានេះថា “ភាពជាដៃគូនេះសំដៅដល់ការអភិវឌ្ឍ ការផ្សព្វផ្សាយក្នុងវិស័យឌីជីថល ក៏ដូចជាប្រសិទ្ធិភាពនៃការបញ្ជ្រៀបពីអាជីវកម្ម និងម៉ាកយីហោទៅកាន់សាធារណជន” ។ លោកបានបន្ថែមថា “យើងនឹងនាំយកគំនិតយោបល់របស់អ្នកមានបទពិសោធន៏ចាស់ទុំចូលមកក្នុងវិស័យឌីជីថលដ៏ក្មេងខ្ចីរបស់យើងនេះផងដែរ” ៕​

លោក កៅ ភិរុណ និងលោក Adrian Lim
ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានប្រកាសជាផ្លូវការពីការសហការជាដៃគូជាមួយ VLT
ភាពជាដៃគូនេះ នឹងធ្វើឲ្យ MSA ពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញរបស់ខ្លួនក្នុងផ្នែកសេវាកម្មផ្សព្វផ្សាយ និងទីផ្សារ
MSA បានកសាងទំនុកចិត្ត និង សម្ព័ន្ធភាពជាយូរមកហើយក្នុងការជួយបង្កើត និងដំណើរការលើទីផ្សារលើម៉ាកយីហោជាច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]