ភ្នំពេញ៖ កីឡាករប្រដាល់ឆ្នើមរបស់កម្ពុជាយើងមួយរូប គឺ ឡុង សុភី បានត្រូវអាជ្ញាកណ្តាលផ្អាកមិនឲ្យបន្តការប្រកួតទៀត ក្រោយពីរងសម្ពាធខ្លាំងពេកពី កីឡាកររបស់ថៃ Saensathan នៅក្នុងព្រឹត្តការណ៍ Thai Fight ដែលជាកម្មវិធីប្រដាល់ដ៏ល្បីមួយប្រចាំប្រទេសថៃ។

ឡុង សុភី នៅក្នុងឈុតពណ៌ស និងកីឡាករថៃ Saensathan ក្នុងឈុតខ្មៅ បានចាប់ផ្តើមការប្រកួតជាធម្មតា វាយតេស្តគ្នាទៅវិញទៅមក ដើម្បីស្ទង់ពីចំនុចខ្សោយ។

ខណៈការប្រកួតអូសបន្លាយដល់ពាក់កណ្តាលទឹកទី១ ឡុង សុភី ក៏ធ្លោយឲ្យគូប្រកួតវាយចូលមួយដៃ ដែលធ្វើឲ្យអ្នកប្រដាល់របស់កម្ពុជារូបនេះ ចាប់ផ្តើមអន់ថយជាងមុន បណ្តាលអាជ្ញាកណ្តលរាប់ទៅលើរូបគេ។

មិនទាន់បានប៉ុន្មានផង ក្រោយពីអាជ្ញាកណ្តាលអនុញ្ញាតឲ្យបន្តការប្រកួតទៀត Saensathan ក៏បានបន្ថែមការសម្រុកវាយ ទាត់ផង ឲ្យជង្គង់ផង និងកែងផង ធ្វើឲ្យ ឡុង សុភី ទទួលរងសម្ពាធខ្លាំងពេក អាជ្ញាកណ្តាលក៏សម្រេចបញ្ឈប់ការប្រកួតត្រឹមទឹកទី១ តែម្តង៕

ដូច្នេះចង់ដឹងថា ការប្រកួតទាំងស្រុងយ៉ាងណានោះ មកទស្សនាវីដេអូខាងក្រោម៖ 

ឡុង សុភី បានត្រូវអាជ្ញាកណ្តាលផ្អាកមិនឲ្យបន្តការប្រកួតទៀត ក្រោយពីរងសម្ពាធខ្លាំងពេកពី កីឡាកររបស់ថៃ Saensathan
ឡុង សុភី កំពុងថ្វាយបង្គំគ្រូ
អ្នកប្រដាល់របស់កម្ពុជា ឡុង សុភី ក្នុងព្រឹត្តការណ៍ Thai Fight
ទិដ្ឋភាពនៃការប្រកួតលើសង្វៀន Thai Fight
កីឡាករ ឡុង សុភី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]