ម៉ាឡេស៊ី៖ នារីម្នាក់រងការអាម៉ាស់យ៉ាងខ្លាំង បន្ទាប់ពីបានរបូតប៊ីគីនី ខណៈកំពុងតែជិះស្គីលើទឹករលក (សិប្បនិម្មិត) នៅមជ្ឈមណ្ឌលឧទ្យាន Sunway Lagoon ស្ថិតនៅតំបន់ជាយក្រុង Subang Jaya ប្រទេសម៉ាឡេស៊ី។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប គេឃើញថា នារីមិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើ បានរបូតប៊ីគីនីរបស់នាងភ្លាមៗមកដល់ត្រឹមក្បាលជង្គង់ បន្ទាប់ពីត្រូវបានកម្លាំងទឹកដ៏ខ្លាំង បានបាញ់រុញច្រាននាងទៅលើ។ ស្របពេលដែលនារីរងគ្រោះ គិតតែស្រែក និងព្យាយាមអោបកាន់ បន្ទះក្តារស្គីរបស់នាងយ៉ាងជាប់ណែន។

ឈុតបន្ទាប់ នៅពេលដែលនាងបានរអិលធ្លាក់មកដល់ផ្នែកខាងក្រោម គេឃើញមានបុគ្គលិកប្រុសម្នាក់ បម្រើការនៅសួនឧទ្យានខាងលើ បានប្រញាប់ប្រញាល់លើកបន្ទះក្តារស្គីឡើង ដើម្បីជួយបិទបាំងកេរ្តិ៍ខ្មាសនារីរងគ្រោះ ពីភ្នែកកាម៉េរាជាច្រើនដែលកំពុងតែនាំគ្នាថតនាង។ ហើយភ្លាមៗនោះដែរ នារីរងគ្រោះ ក៏បានព្យាយាមទាញលើកស្លៀកប៊ីគីនីរបស់នាងវិញផងដែរ។

គួរឲ្យដឹងដែរថា វីដេអូឃ្លីបនេះ ត្រូវបានគេយកទៅបង្ហោះចែកចាយពាសពេញបណ្តាញសង្គម ខណៈមានអ្នកលេងអ៊ីនធើណែតមួយចំនួន បានសម្តែងការអាណិតអាសូរចំពោះនារីរងគ្រោះ និងខ្លះទៀតបានបញ្ចេញមតិសើចចំអកឡកលើយមកលើរូបនាងផងដែរ។

យ៉ាងណាមិញ នេះក៏ជាសារមួយសម្រាប់ជាការក្រើនរំលឹក ដល់សុភាពនារីៗមិនថាតែនៅក្នុងតំបន់អាស៊ី ឬអឺរ៉ុបឡើយ គួរណាស់ត្រូវបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួន រាល់ពេលស្លៀកឈុតប៊ីគីនី ដើរលំហែកម្សាន្តទៅទីកន្លែងណាមួយ ចៀសវាងជួយរឿងស៊យដ៏គួរឲ្យអាម៉ាស់ ដូចករណីនារីរងគ្រោះខាងលើនេះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

សកម្មភាពរបស់នារីរងគ្រោះ កំពុងតែជិះស្គីលើទឹក
នារីរងគ្រោះត្រូវបានខាងបុគ្គលិកជួយលើកក្តារស្គី ដើម្បីបិទបាំងកេរ្តិ៍ខ្មាសរបស់នាង

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]