បរទេស៖ Google តែងតែបន្ថែមអ្វីដែលថ្មីៗ និងល្អៗចូលទៅក្នុងកម្មវិធី Google Maps។ ពីមុននេះ Google Maps អាចប្រាប់អ្នកបានត្រឹមតែរយៈពេល និងផ្លូវដែលត្រូវជិះប៉ុណ្ណោះ ប៉ុន្តែឥលូវនេះGoogle Mapsក៏អាចប្រាប់អ្នកបានអំពីពេលវេលា ថាពេលណាគឺជាពេលល្អសំរាប់ការចាប់ផ្ដើមចេញដំណើរទៀតផង ដូច្នេះអ្នកនឹងអាចដឹងថា ពេលណាអ្នកអាចរំពឹងថា នឹងមានការធ្វើដំណើរលើផ្លូវច្រើន។ 

អ្នកនឹងអាចឃើញមានអ្វីមួយលោតនៅពេលដែលអ្នកដាក់គោលដៅដែលអ្នកចង់ទៅ។ ជាមួយគ្នានោះអ្នកនឹងឃើញការប៉ាន់ប្រម៉ាណរយៈពេលនៃការធ្វើដំណើរនិងចំងាយនៃគោលដៅ។ អ្នកនឹងឃើញតារាងនៃពេលវេលាមួយលេចឡើងនូវពេលវេលាដែលអ្នកគួរតែចេញដំណើរ ដែលក្នុងតារាងនោះមានពណ៌បៃតង លឿង ឬមួយក៏ក្រហម ដែលតំណាងឲ្យពីស្ថានភាពនៃចរាចរណ៍។ បច្ចុប្បន្នកម្មវិធីនេះគឺសំរាប់តែឧបករណ៍ណាដែលប្រើប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]