ចលនាឈាម មានសារៈសំខាន់ណាស់ ពីព្រោះវាជាអ្នកបញ្ជូនសារធាតុចិញ្ចឹម និងអុកស៊ីសែន ទៅកាន់ខួរក្បាល និងសរីរាង្គផ្សេងៗក្នុងរាងកាយ។ បញ្ហាលំហូរឈាមខ្សោយ អាចបណ្តាលមកពី ការធាត់លើសទម្ងន់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ប្រសិនបើមិនបានយកចិត្តទុកដាក់ព្យាបាលទាន់ពេលទេនោះ ក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឲ្យ ដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ឬស្លាប់បាត់បង់ជីវិតតែម្តង។

ហេតុនេះដើម្បីចៀសវាងគ្រោះថ្នាក់ សូមអ្នកតាមដានរោគសញ្ញាគ្រោះថ្នាក់ នៃបញ្ហាលំហូរឈាមមិនប្រក្រតី ដូចខាងក្រោមនេះ ៖ 

អ្នកនឹងមានបញ្ហាស្ពឹកដៃ និងស្ពឹកជើង រហូតចាក់ម្ជុលនឹងដៃ នឹងជើង ក៏មិនដឹងថាឈឺ

១. ស្ពឹកដៃ និងជើង

អ្នកនឹងមានបញ្ហាស្ពឹកដៃ និងស្ពឹកជើង រហូតចាក់ម្ជុលនឹងដៃ នឹងជើង ក៏មិនដឹងថាឈឺ។

២. ហើមអវយវៈក្រោម

អាការហើមជើងរយៈពេលខ្លីមិនជាបញ្ហានោះទេ ប៉ុន្តែប្រសិនបើអ្នកហើមជើងរយៈពេលយូរខុសពីធម្មតានោះ អ្នកប្រហែលជាកំពុងមានបញ្ហាលំហូរឈាមហើយ។

៣. នឿយហត់ និងគ្មានកម្លាំងទាល់តែសោះ

បញ្ហានឿយហត់ គ្មានកម្លាំងថាមពលនេះ អាចបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែប្រសិនបើអ្នកជួបប្រទះបញ្ហានេះជាប់ ព្រមទាំងឈឺសាច់ដុំ និងដកដង្ហើមមិនដល់គ្នានោះ វាអាចបណ្តាលមកពីបញ្ហាលំហូរឈាមហើយ។

៤. ដៃ និងជើងឡើងត្រជាក់

លំហូរឈាមមិនប្រក្រតី បណ្តាលឲ្យដៃនិងជើងរបស់អ្នកឡើងត្រជាក់ ពីព្រោះឈាមរត់មិនដល់ មិនអាចរក្សាសីតុណ្ហភាពបាន។

៥. ផុសសរសៃឡើងតាមបរិវេណស្បែក

សរសៃដែលផុសឡើងតាមបរិវេណស្បែក ក៏អាចបណ្តាលមកពីបញ្ហាលំហូរឈាមខ្សោយដែរ ដោយសារតែសរសៃឈាមនោះមានសម្ពាធ បង្កឲ្យសរសៃឈាមរមូរ រលាក និងផុសឡើង។ 

សរសៃដែលផុសឡើងតាមបរិវេណស្បែក ក៏អាចបណ្តាលមកពីបញ្ហាលំហូរឈាមខ្សោយដែរ ដោយសារតែសរសៃឈាមនោះមានសម្ពាធ បង្កឲ្យសរសៃឈាមរមូរ រលាក និងផុសឡើង

៦. ប្រព័ន្ធភាពស៊ាំចុះខ្សោយ (ឈឺក្រជា)

លំហូរឈាមមិនប្រក្រតី ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្វើឲ្យរាងកាយអ្នក មិនអាចប្រយុទ្ធប្រឆាំងនឹងបាក់តេរីបាន។ ហេតុនេះ ប្រសិនបើមានរបួស ឬឈឺជំងឺផ្សេងៗ គឺមិនងាយជាឡើយ។

៧. អសមត្ថភាពផ្លូវភេទ

លំហូរឈាមមិនប្រក្រតី បណ្តាលឲ្យសរីរាង្គបន្តពូជ ផលិតអរម៉ូនភេទមិនបានល្អនោះទេ ជាពិសេស បុរសៗ ដែលក្នុងករណីធ្ងន់ធ្ងរអាចបង្កឲ្យ ងាប់លិង្គតែម្តង។

៨. ជ្រុះសក់ច្រើន

លំហូរឈាមខ្សោយ បណ្តាលឲ្យស្បែកក្បាល និងសក់ មិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ទាន់ពេលវេលា ជាហេតុបង្កឲ្យសក់ប្រែជាស្ងួត និងជ្រុះអស់យ៉ាងច្រើន។

៩. តឹង ឬធ្ងន់ត្រង់បរិវេណដើមទ្រូង

ដោយសារតែឈាមរត់មិនប្រក្រតី ទើបបណ្តាលឲ្យបេះដូងមិនអាចធ្វើការបានល្អ ជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ថា តឹងដើមទ្រូង ឬមានអារម្មណ៍ថាដូចជាមានអ្វីសង្កត់ដើមទ្រូងយ៉ាងអ៊ីចឹង។

១០. ស្បែកប្រែពណ៌

នៅពេលដែលអ្នកទទួលបានអុកស៊ីសែន មិនគ្រប់គ្រាន់ ដោយសារលំហូរឈាមខ្សោយ រង្វង់ភ្នែករបស់អ្នកនឹងឡើងខ្មៅ បបូរមាត់និងអញ្ចាញឡើងពណ៌ខៀវ រីឯម្រាបដៃម្រាមជើង មានពណ៌ជាំដុំៗថែមទៀត។ 

នៅពេលដែលអ្នកទទួលបានអុកស៊ីសែន មិនគ្រប់គ្រាន់ ដោយសារលំហូរឈាមខ្សោយ រង្វង់ភ្នែករបស់អ្នកនឹងឡើងខ្មៅ បបូរមាត់និងអញ្ចាញឡើងពណ៌ខៀវ រីឯម្រាបដៃម្រាមជើង មានពណ៌ជាំដុំៗថែមទៀត

*** ហេតុនេះប្រសិនបើអ្នក ឬអ្នកស្គាល់ណាម្នាក់ ជួបប្រទះអាការរោគសញ្ញាទាំងនេះ សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីអាចដឹង និងព្យាបាលទាន់ពេលវេលា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]