បរទេស៖ កុមារា Tres Johnson បានចាប់កំណើតមក ក្នុងស្ថានភាពមួយដ៏ចម្លែក ដោយគេមានមុខដល់ទៅ២ឯណោះ ហើយគ្រូពេទ្យតែងតែរំលឹកទៅកាន់ឪពុកម្តាយរបស់គេជានិច្ចថា ជីវិតកូនប្រុសរបស់ពួកគេ គឺស្ថិតនៅក្បែរល្អាងមរណៈ ស្ទើគ្រប់ជំហាន។ 

ពិតជាអភូតហេតុខ្លាំងណាស់! ឥឡូវនេះ កុមារា Tres Johnson មានអាយុ១៣ឆ្នាំ បាត់ទៅហើយ!

Johnson បានកើតនៅក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិក ជាមួយនឹងស្ថានភាពជំងឺហ្សែនដ៏កម្រមួយ ហៅថា Sonic the Hedgehog ដែលបានធ្វើឲ្យមានបម្រែបម្រួលទៅលើលលាដ៏ក្បាលរបស់គាត់។ វាបានធ្វើឲ្យ Johnson មាន រន្ធច្រមុះពីរដាច់ដោយឡែកពីគ្នា ស្នាមឆែបដ៏ធំមួយ រូបរាងក្បាលដែលខុសប្រក្រតី និងភ្នែក២ដែលនៅឆ្ងាយពីគ្នា។

តាមពិតទៅ ភ្នែករបស់គេពិតជាឆ្ងាយពីគ្នាខ្លាំងណាស់ រហូតធ្វើឲ្យការសម្លឹងមើលរបស់គេ មិនអាចស្ថិតនៅក្នុងមុំតែមួយបាន ប្រៀបដូចជាសត្វគោ និងត្រីជាដើម។

បើតាមសម្តីម្តាយរបស់Johnson វិញ បានឲ្យដឹងថា កាលនោះ គ្រូពេទ្យបានត្រៀមរួចរាល់ហើយ ដើម្បីឲ្យទារកចម្លែកនេះចាកចេញពីពិភពលោក ប៉ុន្តែប្តីរបស់អ្នកស្រីនៅតែព្យាយាម និងអង្វរគ្រូពេទ្យឲ្យជួយ និងធ្វើយ៉ាងណាឲ្យទារកនេះ មានជីវិតរស់នៅ។

ក្មេងប្រុសដ៏កំសត់នេះ ធ្លាប់បានឆ្លងកាត់ការវះកាត់ជាច្រើនដងកន្លងមកហើយ ដែលមានដូចជា ការវះកាត់បិតក្រអូមមាត់ឆែប និងការវះកាត់បង្រួមលលាដ៏ក្បាលជាដើម។ គេក៏បានទទួលការព្យាបាលជាច្រើនមកហើយដែរ ដូចជា ការព្យាបាលដោយប្រើប្រេងកញ្ឆាជាដើម។ ចុងក្រោយ ការព្យាបាលទាំងនោះ ពិតជាបានជួយឲ្យ Johnson បានធូរស្បើយមួយកម្រិតមែន ដោយបានជួយកាត់បន្ថយការប្រកាច់ ពីមួយថ្ងៃ ៤០០ដង ឲ្យនៅសល់ត្រឹម មួយថ្ងៃ ៤០ដង។

កុមារា Tres Johnson កាលនៅជាទារក

ដោយសារតែគេមានដុំពកជាច្រើននៅក្នុងខួរក្បាលរបស់គេ ដូច្នេះការអភិវឌ្ឍការយល់ដឹងរបស់គេ នៅមានកម្រិតទាបនៅឡើយ។ ថ្វីត្បិតតែ ឥឡូវនេះ គេមានអាយុ១៣ឆ្នាំក៏ដោយក្តី ក៏ស្មារតីរបស់គេ នៅតែប្រៀបដូចជាទារកយ៉ាងអ៊ីចឹង។

ម្តាយរបស់ Johnson បាននិយាយថា “មានមនុស្សជាច្រើនទន្ទឹងចាំមើលថាតើនឹងមានអ្វីកើតឡើងចំពោះកូនរបស់ពួកយើង ហើយពួកគេគិតថា នេះគឺជាសោដនាកម្មមួយ ប៉ុន្តែឥឡូវនេះ កូនរបស់ពួកយើងកំពុងតែរស់នៅជាមួយពួកយើង ហើយសម្រាប់ខ្ញុំ វាមិនមានបញ្ហាអ្វីទៀតឡើយ”។ អ្នកស្រីបានបន្ថែមទៀតថា “ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានលឺ រាល់ការបញ្ចេញមតិរបស់អ្នកដទៃ ដែលមានដូចជា ‘ឲ្យគេស្លាប់ទៅ’ ‘ឲ្យគេសម្រាកទៅ’ ហើយមានអ្នកខ្លះទៀតនិយាយឲ្យខ្ញុំថា ខ្ញុំ ‘អាត្មានិយមខ្លាំងណាស់ ដែលចង់ឲ្យគេនៅរស់’។ ប៉ុន្តែខ្ញុំនៅតែតាំងចិត្ត អត់ធ្មត់ និងពន្យល់ពួកគេអំពីស្ថានភាពកូនរបស់ខ្ញុំ”

ឪពុកម្តាយទាំងពីររូបនេះ ពិតជាគួរឲ្យសរសើរមែន!!! សូមទស្សនារូបភាពខាងក្រោម៖

កុមារា Tres Johnson កាលនៅជាទារក
កុមារា Tres Johnson បានចាប់កំណើតមកក្នុងស្ថានភាពមួយដ៏ចម្លែក ដោយគេមានមុខដល់ទៅ២ឯណោះ
ជីវិតក្មេងប្រុសម្នាក់នេះ គឺស្ថិតនៅក្បែល្អាងមរណៈ ស្ទើគ្រប់ជំហាន
Johnson បានកើតនៅក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិក ជាមួយនឹងស្ថានភាពជំងឺហ្សែនដ៏កម្រមួយ ហៅថា Sonic the Hedgehog
Johnson មាន រន្ធច្រមុះពីរដាច់ដោយឡែកពីគ្នា ស្នាមឆែបដ៏ធំមួយ រូបរាងក្បាលដែលខុសប្រក្រតី និងភ្នែក២ដែលនៅឆ្ងាយពីគ្នា
ដោយសារតែគេមានដុំពកជាច្រើននៅក្នុងខួរក្បាលរបស់គ ដូច្នេះការអភិវឌ្ឍការយល់ដឹងរបស់គេ នៅតែមានកម្រិតទាបនៅឡើយ
អភូតហេតុ! កុមារមុខ២ ដែលយមរាជ រៀបនឹងកោះហៅកាលមុន ឥឡូវនេះមានអាយុ១៣ឆ្នាំហើយ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]