** ប្រលោមលោកខ្មែរឡូត **

បើនិយាយពីរឿងប្តីកាន់លុយនៅសម័យនេះ ប្រាកដជាមានអ្នកខ្លះមិនជឿ។ តែចំពោះខ្ញុំវានៅតែកើតឡើង។ តាំងពីរៀបការមកមិនអាចថាគ្មានសុភមង្គល ហើយក៏មិនអាចថាមានសេចក្តីសុខពេញលេញដែរ។ មនុស្សប្រុសទាំងអស់គ្មានអ្នកណាល្អគ្រប់ដប់ទេទេ តែងតែមានមួយអត់មួយជារឿងធម្មតា។ មានតែត្រូវសួរខ្លួនឯងថាចំណុចណាដែលយើងអាចទទួលយកបាន និងចំនុចណាមួយដែលមិនអាច ទទួលយកបាន។

រូបតំណាង

សំណាងដែរ ដែលខ្ញុំមានប្តីដែលមានការងារល្អ  មានការចេះដឹងខ្ពស់  ហើយមានទំនួលខុសត្រូវចំពោះគ្រួសារ។ ប៉ុន្តែប្តីរបស់ខ្ញុំ  ចំណុចមួយដែលខ្ញុំមិនអាចទទួលយកបាននោះគឺរឿងលុយកាក់។ ទោះមានឈ្មោះជាប្តីប្រពន្ធ ក៏ខ្ញុំមិនដែលដឹងពីប្រាក់ខែរបស់ប្តី  ឬលុយសន្សំមានប៉ុនណា សល់ប៉ុនណាដែរ។ ពេលមានការត្រូវប្រើប្រាស់លុយ ឬទិញរបស់របរអ្វី ខ្ញុំតែងតែប្រាប់ប្តី និងសុំប្តី។  ខ្ញុំមិនដឹងថាគ្រួសារគេផ្សេងយ៉ាងម៉េចទេ តែសម្រាប់ខ្ញុំមុនធ្វើអីទិញអីត្រូវតែសួរយោបល់ប្តីមុនជានិច្ច។ ប្តីខ្ញុំក៏មិនបានមានចិត្តកំណាញ់  ឬបដិសេធដែរ ភាគតិចបំផុតដែលគាត់មិនឯកភាពនឹងការចំណាយដែលខ្ញុំសុំ។ មិនដឹងថាមកពីចរិតគាត់បែបនេះ  ឬមកពីគាត់គិតថាខ្ញុំជាកូនអ្នកស្រុកស្រែបានជាគាត់មិនឱ្យខ្ញុំកាន់លុយ។ ពេលខ្លះខ្ញុំក៏ធុញទ្រាន់ខ្លាំងណាស់ដែរ ជាប្រពន្ធគាត់ហេតុអ្វីគ្មានសិទ្ធិចាត់ចែងលុយកាក់?  តែចំណែកគាត់វិញពេលត្រូវការចាយវាយ ទិញរបស់របរ ឬពេលដែលមានការត្រូវជួយម៉ាក់ប៉ាបងប្អូនរបស់គាត់ គាត់មិនដែលសួរយោបល់របស់ខ្ញុំម្តងណាឡើយ។ 

ពេលដែលខ្ញុំដឹង គាត់គ្រាន់តែនិយាយដូចគ្មានរឿងអ្វីកើតឡើង។ ខ្ញុំក៏មិនចង់សួរនាំឬប្រកែកអីជាមួយគាត់ច្រើនដែរ ព្រោះខ្ញុំមិនចង់មានរឿងនាំតែសៅហ្មងនឹងគ្នានោះទេ។ តែយូរៗទៅខ្ញុំកាន់តែមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ។  ជាប្រពន្ធម្នាក់របស់គាត់ តែមានរឿងខ្លះបែរជាខ្ញុំមិនដឹង។  ដល់ទៅពេលដឹង បែរជាដឹងពីបងប្អូនសាច់ញាតិគាត់ទៅវិញ។

បើសិនជាអ្នកទាំងអស់គ្នាជាខ្ញុំ អ្នកទាំងអស់គ្នានឹងធ្វើយ៉ាងណា? តើអាចជួយផ្តល់យោបល់មកខ្ញុំខ្លះបានអត់?

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ  

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]