បរទេស៖ កីឡាករ Zlatan Ibrahimovic ត្រូវបានក្លិប LA Galaxy ទាក់ទងឲ្យទៅលេងនៅ Major League Soccer សហរដ្ឋអាមេរិក ដោយទទួលបានបៀវត្ស៍ ៧.៧លានដុល្លារក្នុងមួយឆ្នាំ។

ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះ បានចាកចេញពី Manchester United ក្រោយកុងត្រាចាស់បានបញ្ចប់កាលពីចុងខែមិថុនាកន្លងទៅ ។ 

ដោយឡែកថ្មីៗនេះ ស្រាប់តែលេចឮថា របួសរបស់ Zlatan Ibrahimovic កំពុងជាសះស្បើយគួរឲ្យកត់សម្គាល់ ហើយលោក Jose Mourinho ចង់ទុកគាត់នៅ Old Trafford មួយឆ្នាំទៀត និងបន្តកុងត្រាថ្មី។

យ៉ាងណាមិញ Zlatan Ibrahimovic ប្រហែលជាមិននៅលេងក្នុងលីកអង់គ្លេសទៀតទេ ក្រោយពី LA Galaxy មានការជឿជាក់យ៉ាងខ្លាំងចំពោះការនាំយក ខ្សែប្រយុទ្ធបទពិសោធន៍ខ្ពស់រូបនេះទៅកាន់ទឹកដីខ្លួន។ 

បើការចរចាបានសម្រេច Zlatan នឹងទទួលបានប្រាក់បៀរវត្ស៍ខ្ពស់បំផុតនៅ Major League Soccer ជាមួយទឹកប្រាក់ ៧.៧លានដុល្លារ ក្នុងមួយឆ្នាំ។

Ibrahimovic បានស៊ុតបញ្ចូលទីឲ្យ Manchester United ចំនួន ២៨គ្រប់ ហើយជួយឲ្យ បិសាចក្រហមឈ្នះពាន Community Shield, EFL Cup (League Cup) និង Europa League៕ 

Zlantan ជួយឲ្យ Man Utd ឈ្នះ EFL Cup
Ibrahimovic បានស៊ុតបញ្ចូលទីឲ្យ Manchester United ចំនួន ២៨គ្រប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]