បរទេស៖ ខែ្សបម្រើវ័យក្មេង អាយុ២០ឆ្នាំ Abdelhak Nouri បានទទួលរងនូវកាប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ ក្រោយពីគេបានដួលនៅលើទីលានប្រកួតអំឡុងការប្រកួតមិត្ដភាព Pre-Season ទល់នឹងក្រុម Werder Bremen កាលពីថៃ្ងសៅរ៍ ក្នុងប្រទេសអូស្រ្ដាលី កន្លងទៅ។

កីឡាករវ័យក្មេងដែលលេងបាន១៥ប្រកួតក្នុងលីក និង Cup ឲ្យ Ajax កាលពីរដូវកាល ២០១៦-១០៧ ត្រូវបានគេឃើញដួលទៅនៅលើទីលានក្នុងនាទី៧៣ ហើយភ្លាមៗនោះ អាជ្ញាកណ្ដាលក៏ផ្អាកការប្រកួតដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យ។

Abdelhak Nouri ដួលនៅលើទីលាន អំឡុងការប្រកួតមិត្ដភាពឲ្យ Ajax
កីឡាករទាំងសងខាងចូលមកមើលរូបគេ

យោងតាមសារព័ត៌មាន Telegraph Sport បានឲ្យដឹងថា កីឡាករដែលមានស្រុកកំណើតក្នុងទីក្រុង Amsterdam នេះ ត្រូវបានគេបញ្ចូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអូស្ដ្រាលី ប៉ុន្ដែក្រុម Ajax បានបញ្ជាក់ថា គេនឹងត្រូវបញ្ចូនមកកាន់ទីក្រុង Amsterdam វិញ ដើម្បីធើ្វការព្យាបាលបន្ថែម។

កាលពីថ្ងៃច័ន្ទ ក្លិបបានប្រកាសពីការធ្វើតេស្តបានបង្ហាញថា បេះដូងរបស់គេកំពុងដំណើរការធម្មតាហើយការស្កេនខួរក្បាលក៏មិនបានរកឃើញភាពមិនប្រក្រតីណាមួយទេ ប៉ុន្តែការធ្វើតេស្តសាជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីវិសាលភាពនៃបញ្ហាខួរក្បាលរបស់គេ ដែលធើ្វឲ្យអោយ Ajax ចាំបាច់ត្រូវប្រកាសអំពីព័ត៌មាននេះ៕

ក្រុមកីឡាកររបស់ Ajax សម្លឹងមើលពីចម្ងាយ
កីឡាករវ័យក្មេង Abdelhak Nouri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]