(កំពត)៖ បុរសជាជនជាតិអង់គ្លេសម្នាក់ បានលង់ទឹកព្រែកស្លាប់ បន្ទាប់ពីបានហក់មុជទឹកលេងដូចធម្មតា ​ជាមួយភ្ញៀវទេសចរណ៍ដទៃទៀត បន្ទាប់ពីមានការឆោឡោ ពីក្រុមអ្នកងួតទឹកនៅក​ន្លែងកើតហេតុ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពត សហការជាមួយកម្លាំងនានា ជួយអន្តរាគមន៍ដើម្បីស្វែងរកសាកសព ប៉ុន្តែនៅតែរកមិនទាន់ឃើញទៀតរហូតមកដល់ពេលនេះ។

មន្ត្រីនគរបាលមូលដ្ឋាន​ បានថ្លែងប្រាប់ភ្នាក់ងារ​ Fresh News ប្រចាំខេត្តកោះកុង ឲ្យដឹងថា នៅវេលាម៉ោង៩៖៤០នាទីព្រឹកថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៧នេះមានជនបរទេសម្នាក់ ឈ្មោះ STEVEN GRIFFITHS ភេទប្រុស កើតនៅថ្ងៃ១១ ខែមិថុនា ឆ្នាំ១៩៩៦ ជនជាតិអង់គ្លេស បានលង់ទឹកព្រែកកំពត នៅចំណុចមុខហាងលើទឹក យីហោ «ហាយថាយ« ស្ថិតនៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត បណ្តាលឲ្យស្លាប់ តែរកសពមិនទាន់ឃើញ។ ឥឡូវនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងស្វែងរកសព ជនរងគ្រោះយ៉ាងសស្រាកស្រោះ។

មន្ត្រីនគរបាលរូបនេះ បានបន្តថា ជនរងគ្រោះបានចូលមកស្នាក់នៅហាងខាងលើចំនួន២សប្ដាហ៍មកហើយ ដែលបានកាន់លិខិតឆ្លងដែនលេខ: ៥២៣៣៤៤៧៤២ ជាភ្ញៀវទេសចរណ៍។

តាមការបំភ្លឺរបស់ឈ្មោះ Rowan Steele Aubrey ជាជនជាតិអង់គ្លេសដូចគ្នា នឹងត្រូវជាមិត្តភក្ដិជនរបស់ជនរងគ្រោះ បានឲ្យដឹងថា ក្រុមរបស់ខ្លួនមកលេងទីនេះចំនួន២សប្តាហ៍មកហើយ គឺជនរងគ្រោះតែងតែហក់លេងទឹកជារឿយៗ ដូចភ្ញៀវទេសចរណ៍ដ៏ទៃទៀតដែល តែចៃដន្យពេលនេះមិនដឹងយ៉ាងម៉េចស្រាប់តែជួបឧប្បត្តិហេតុយ៉ាងដូច្នេះតែម្តងទៅ៕

ជនជាតិអង់គ្លេសម្នាក់ លង់ទឹកព្រែកកំពតស្លាប់ តែរកសពមិនទាន់ឃើញ
ជនរងគ្រោះបានចូលមកស្នាក់នៅហាងខាងលើចំនួន២សប្ដាហ៍មកហើយ ដែលបានកាន់លិខិតឆ្លងដែនលេខ: ៥២៣៣៤៤៧៤២ ជាភ្ញៀវទេសចរណ៍
ជនបរទេសម្នាក់ ឈ្មោះ STEVEN GRIFFITHS ភេទប្រុស កើតនៅថ្ងៃ១១ ខែមិថុនា ឆ្នាំ១៩៩៦ ជនជាតិអង់គ្លេស បានលង់ទឹកព្រែកកំពត

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]