អាមេរិក៖ អ្នកគាំទ្រនឹងត្រូវចំណាយប្រាក់រហូតដល់ខ្ទង់ ១០,០០០ដុល្លារ ដើម្បីចូលរួមការប្រកួតរវាង Conor Mcgregor និង Floyd Mayweather នៅ Las Vegas ខែក្រោយ ថ្ងៃទី២៦។

ការប្រកួតនេះ បានរំពឹងទុកថាជាការប្រកួតធំបំផុត ហើយសំបុត្រ Promotion នឹងដាក់លក់ ចាប់ពីថ្ងៃ២៤ ខែកក្កដានេះ។

T-Mobile Arena ជាសង្វៀនដែលរៀបចំព្រឹត្តការដ៏កក្រើកនេះ អាចផ្ទុកមនុស្សបានដល់២ម៉ឺុននាក់ ហើយតម្លៃសំបុត្រកៅអីជាប់សង្វៀនគឺ ជាង ១ម៉ឺន ឯតម្លៃថោកបំផុតគឺ ៥០០$។ ចំនែកកៅអីធម្មតាវិញ គឺលក់តម្លៃពី ១៥០០ដុល្លារ , ២៥០០ដុល្លារ, ៣៥០០ដុល្លារ, ៥០០០$ និង ៧៥០០ដុល្លារ ។

កាលពីព្រឹកមិញ ដៃគូប្រកួតនេះ បានធើ្វសន្និសិទទីពីរ ដើម្បីទាក់ទាញអ្នកទស្សនាការប្រកួតដ៏ធំរបស់ពួកគេ ហើយពួកគេបានឌឺដងដាក់គ្នាកាន់តែខ្លាំង លើសកាលពីសន្និសីទទីមួយថែមទៀតផង៕

Conor និង Floyd​ ប្រឈមមុខគ្នានៅសន្និសិទទី២
គូប្រកួតឌឺគ្នាទៅវិញទៅមក លើសសន្និសិទទី១ទៀត
Conor Mcgregor និង Floyd Mayweather នៅ Las Vegas ខែក្រោយនេះ

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]