បារាំង៖ ក្រោយសម្រេចចាកចេញពីក្រុមសេះបង្គង់ Juventus អំឡុងពេលចប់រដូវកាលមុននេះ ខែ្សការពារស្លាបជម្រើសជាតិប្រេស៊ីល Dani Alves បានចូលរួមជាមួយក្រុមអ្នកមានបារាំង Paris Saint-Germain ជាផ្លូវការហើយ ក្រោយពីអតីតកីឡាកររបស់ Barcelona រូបនេះមានពាក្យចចាមអារ៉ាមជាច្រើនថា នឹងចូលរួមជាមួយក្រុម Manchester City ។

ក្រុមមេឃខៀវ Man City មានជំនឿជឿជាក់យ៉ាងខ្លាំងថាអាចទិញបានកីឡករវ័យ៣៤ឆ្នាំ ដើម្បីឲ្យគេអាចធើ្វការជាមួយអតីតគ្រូបង្វឹករបស់ខ្លួន Pep Guardiola នៅកីឡដ្ឋាន Etihad ប៉ុន្ដែលទ្ធផលចុងក្រោយគឺ PSG បានបង្អាក់ដំណើរ រួចបានផ្ដល់សំណើរជាទឹកប្រាក់ ២៣០,០០០ផោន (ជាង២៩ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍សម្រាប់ Dani Alves។

Dani Alves ចូលរួមជាមួយ PSG ជាផ្លូវការណ៍

Alves បានបញ្ជាក់ថា គេមកលេងក្នុងទឹកដីប្រទេសបារាំងនេះ គឺដើម្បីមានឱកាសកាន់តែប្រសើរជាងមុនក្នុងការឈ្នះជើងឯក Champions League ជាលើកទី៤ ក្នុងអាជីពរបស់ខ្លួន។

Alves និយាយក្នុងគេហទំព័ររបស់ក្លិបថា៖ «ប្រសិនបើ Pep Guardiola និងក្លិប Manchester City មានអារម្មណ៍មិនល្អនោះ ឲ្យខ្ញុំសុំទោសផង ព្រោះខ្ញុំមកទីនេះគឺដើម្បីក្លាយជាជើងឯក។ មានគម្រោងមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍នៅ Paris។ ខ្ញុំមានមិត្ដនៅទីនេះ ណាមួយខ្ញុំគឺជាមនុស្សដែលចូលចិត្ដប្រកួតប្រជែង។ ខ្ញុំធ្លាប់ឈ្នះ Champions League ៣ដងមកហើយ ខ្ញុំក៏ចង់នាំបទពិសោធន៍របស់ខ្ញុំមកកាន់ទីនេះផងដែរ»

Alves នឹងចុះកុងត្រាជាមួយក្លិបយក្សរបស់បារាំង រយៈពេល២ឆ្នាំ ដែលមានន័យថារូបគេនឹងនៅទីក្រុងប៉ារីស រហូតដល់ឆ្នាំ២០១៩ ហើយលេខអាវរបស់គេសម្រាប់ក្លិបគឺលេខ៣២៕

Alves នឹងពាក់អាវលេខ៣២ នៅ PSG
Dani Alves បង្ហាញខ្លួនឲ្យក្រុម PSG ជាផ្លូវការណ៍
Alves ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រ PSG
លោក Pep Guardiola គ្រូបង្វឹកក្រុម Man City

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]