ភ្នំពេញ៖​ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថាមានក្រុមហ៊ុនធានារ៉ាប់រងជីវិតមួយចំនួន បានមានវត្តមាននៅក្នុងស្រុកខ្មែរយើង។ ដោយឡែកក្រុមហ៊ុនធានារ៉ាប់រងជីវិតថ្មីមួយ គឺក្រុមហ៊ុន AIA Cambodia បានធ្វើសកម្មភាពមួយចំនួន ដែលមិនធ្លាប់ឃើញមានពីមុនមកក្នុងវិស័យមួយនេះ។

ក្រុមហ៊ុននឹងផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃដល់សាធារណៈជនទូទៅ

តាមរយៈទំព័រហ្វេសប៊ុក AIA Cambodia របស់ខ្លួន ក្រុមហ៊ុនធានារ៉ាប់រងជីវិតមួយនេះបានឲ្យដឹងថា ក្រុមហ៊ុននឹងផ្តល់ការពិនិត្យសុខភាព ដោយឥតគិតថ្លៃដល់សាធារណៈជនទូទៅ នៅថ្ងៃទី ១៥ កក្កដា ២០១៧ ខាងមុខនេះ នៅកោះពេជ្រ អាគារ G នៅក្រោមយុទ្ធនាការមួយឈ្មោះថា AIA Care - ខ្ញុំដឹង។ ការពិនិត្យសុខភាពពិសេសនេះ មានការសហការផ្នែកបច្ចេកទេសពីមន្ទីរពេទ្យសង់ត្រាល់ ហើយពិនិត្យលើ៖

• សញ្ញាជីវិតសំខាន់ៗមួយចំនួន

• ស្ថានភាពថ្លើម និងមេរោគរលាកថ្លើមប្រភេទB

• ជាតិខ្លាញ់ក្នុងឈាម និងជាតិខ្លាញ់ក្នុងបេះដូង

• កម្រិតជាតិស្ករក្នុងឈាម

• កំហាប់ឆ្អឹង

ការពិនិត្យដោយឥតគិតថ្លៃនេះ រួមបញ្ចូលទាំងការពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតផងដែរ

ការពិនិត្យដោយឥតគិតថ្លៃនេះ រួមបញ្ចូលទាំងការពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតផងដែរនោះ បើយើងទៅមន្ទីរពេទ្យដោយខ្លួនឯង អាចអស់ពី ៦០ ទៅ ៨០ ដុល្លារ។

នៅក្នុងវីដេអូមួយដែលក្រុមហ៊ុននេះបានបង្ហោះ បានឲ្យដឹងថាក្រុមហ៊ុននេះធ្លាប់បានផ្តល់ការពិនិត្យសុខភាពពិសេសមួយនេះដល់សាធារណៈជនម្តងរួចមកហើយ កាលពីថ្ងៃទី ១៧ មិថុនា កន្លងទៅ នៅស្តាតអូឡាំពិក ដោយមានមនុស្សចូលរួមពិនិត្យដល់ទៅ ៤៨០ នាក់ ហើយមានអ្នកចូលរួមហាត់យូហ្កា និងរាំហ្សូមបា ប្រមាណ ១៣០០ នាក់ផងដែរ។

ការប្រកាសសារព័ត៌មានរបស់ក្រុមហ៊ុន AIA Cambodia កាលពីយុទ្ធនាការ AIA Care - ខ្ញុំដឹង នេះបានចាប់ផ្តើមនៅខែមុននេះ បញ្ជាក់ថាយុទ្ធនាការនេះ ធ្វើឡើងដើម្បីចូលរួមលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរអំពីស្ថានភាពសុខភាពរបស់ខ្លួន ជាពិសេសទាក់ទិននឹងជំងឺធ្ងន់ធ្ងរ ដែលជាមូលហេតុនៃការស្លាប់របស់ប្រជាពលរដ្ឋយើងប្រហែល ៥២% បើធៀបនឹងការស្លាប់សរុបនៅកម្ពុជាទាំងមូល នេះបើតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក WHO នៅឆ្នាំ ២០១៤។ AIA Cambodia នេះដែរក៏បានប្រកាសថាខ្លួនជា ក្រុមហ៊ុនធានារ៉ាប់រងជីវិតតែមួយគត់នៅកម្ពុជា ដែលផ្តល់ការធានារ៉ាប់រង់លើជំងឺធ្ងន់ធ្ងរទាំងនោះ ដែលរួមមានជំងឺមហារីក ដាច់សសៃឈាម បេះដូង ថ្លើម និងសួត ទាំងក្នុងដំណាក់កាលដំបូង និងដំណាក់កាលធ្ងន់ធ្ងរ៕

ក្រុមហ៊ុនធានារ៉ាប់រងជីវិតតែមួយគត់នៅកម្ពុជា ដែលផ្តល់ការធានារ៉ាប់រង់លើជំងឺធ្ងន់ធ្ងរ
ការហាត់យូហ្កា និងរាំហ្សូមបា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]