បរទេស៖   កុំព្យូទ័រ Dell ស៊េរីថ្មី Latitude 7285 គឺជាកុំព្យូទ័រយួរដៃដំបូងបំផុតនៅក្នុងលោកដែលធ្វើការបញ្ចូលថ្ម មិនបាច់ប្រើខ្សែ មានន័យថាអ្នកប្រើប្រាស់មិនបាច់បារម្មណ៍ពីភាពរញ៉េរញ៉ៃ ឬក៏ដើរទាក់ជើងនឹងខ្សែភ្លើងរបស់វាទៀតនោះទេ។

កុំព្យូទ័រ Dell សេរីថ្មី Latitude 7285

កាលពីខែមករាការប្រកាសនៅក្នុង CES បានបង្ហើបថារាងរបស់កុំព្យូទ័រគឺអាចប្រើជាTabletក៏បាន និងប្រើជាLaptopក៏បាន និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 ហើយក្នុងថ្ងៃនេះដែរ ក្រុមហ៊ុនDell បានចាប់ផ្ដើមទទួលការកុម៉្មង់ហើយ។

តម្លៃរបស់វាវិញគឺចាប់ពី ១ ២០០ដុល្លាឡើងទៅ (តម្លៃទីផ្សារអន្តរជាតិ) ដែលភ្ជាប់មកជាមួយ៖

CPU Intel Core i5-7Y54 processor

8GB RAM  និង អង្គផ្ទុកទិន្នន័យ 128GB

អេក្រង់របស់វាវិញមានទំហំ 12.3 inch កម្រិត 2880 x 1920 ភិចហ្សែល និងអាចប្រើ Touchscreen បាន។ លើសពីនេះទៅទៀត  វាត្រូវបានបំពាក់មកនូវ Camera មុខដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចចូលទៅក្នុងកុំព្យូទ័រខ្លួនឯងបានដោយគ្រាន់តែ Scan មុខតែប៉ុណ្ណោះ។

Latitude 7285 របស់Dellនេះខុសពី MacBook របស់Apple ត្រង់ថា កុំព្យូទ័រថ្មីនេះមានរន្ធសំរាប់ដោត USB-C ដល់ទៅ៣ និងមានរន្ធសំរាប់ដោត microSD រន្ធសំរាប់ដោត SIM Card និងរន្ធសំរាប់ដោតកាស់ស្តាប់ទៀតផង។

ការសាកថ្មដោយមិនប្រើខ្សែ ក៏ស្រដៀងទៅនឹងទូរស័ព្ទ Galaxy S8 ដែលត្រូវសាកនៅលើបន្ទះស្ដើងមួយផងដែរ។

Dellបានចាប់ដៃគូសហការជាមួយ WiTricity ដើម្បីនាំយកចរន្ត៣០វ៉ាត់នៃការបញ្ចូលថ្មដោយមិនប្រើខ្សែ ដើម្បីបំពេញតំរូវការនៃការសាករបស់កុំព្យូទ័រនេះ។

ការសាកថ្មលើបន្ទះស្ដើង

បើស្ដាប់ទៅពិតជាសមរម្យណាស់ ចំពោះតម្លៃ១២០០ដុល្លារ ប៉ុន្តែតម្លៃគោលនេះគឺមិនបានភ្ជាប់មកជាមួយ Keyboard ដែលសាកថ្មមិនប្រើខ្សែ និងបន្ទះសំរាប់សាកថ្មមិនប្រើខ្សែរបស់Laptop ឡើយ។ ដូច្នេះហើយអ្នកទិញនឹងត្រូវចំណាយ៣៨០ដុល្លារនិង២០០ដុល្លារទៀត សំរាប់ឧបរកណ៍បន្ថែមខាងលើនេះ ប៉ុន្តែក្រុមហ៊ុនDellបានផ្ដល់តម្លៃពិសេសដល់អតិថិជនដែលជាវទាំង២វត្ថុនោះ គឺស្ថិតនៅក្នុងតម្លៃ៥៥០ដុល្លារ។ សរុបមកតម្លៃទាំងស្រុងរបស់វាគឺ ១៧៥០ដុល្លារដោយមិនទាន់បូកបញ្ចូលពន្ធនៅឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]