ខាងក្រោមជាហេតុផល៧យ៉ាងដែលអ្នកគួរតែទិញរថយន្ត Kia Sorento៖

1. រូបរាងមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ ប៉ុន្តែនៅក្នុងទីផ្សាររថយន្តទំនើប អតិថិជនមានការរំពឹងខ្ពស់ ទៅលើរចនាម៉ូតរបស់រថយន្តនីមួយៗ។ ជាភ័ព្វសំណាងដែល Kia មានប្រធានរចនា គឺលោក Peter Schreyer ដែលជាអ្នកដែលមានគំនិតច្នៃប្រឌិតបំផុតនៅក្នុងវិស័យនេះ។ ហេតុដូចនេះហើយ ទើបធ្វើឲ្យរថយន្តទំនើបម៉ាក Sorento នេះមិនសូវខុសគ្នាពីឡានម៉ាក Audi ដែលជាស្នាដៃឌីហ្សាញរបស់គាត់មួយផ្សេងទៀតផងដែរ។ រូបរាងស្រស់ស្អាតរបស់ Sorento ត្រូវបានគេជឿថា វានឹងក្លាយជាឡានដ៏ល្អមួយទៀត ដែលនឹងទទួលបានអ្នកគាំទ្រថ្មីជាច្រើនមកលើរថយន្តនេះ។

រូបរាងស្រស់ស្អាតរបស់ Sorento

2. មានបំពាក់ឧបករណ៍ច្រើន! មូលហេតុមួយទៀតដែល Kia កំពុងជោគជ័យនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារវាមានឧបករណ៍ដែលមានអត្ថប្រយោជន៍ជាច្រើនដែលត្រូវនឹងលក្ខណៈស្តង់ដា ដែលខុសពីគូប្រជែងរបស់ខ្លួនមួយចំនួន (ជាពិសេសរថយន្តប្រភេទថ្លៃ)។ លក្ខណៈពិសេសមានដូចជា ម៉ាស៊ីនត្រជាក់ដែលមានផាសុកភាព កញ្ចក់ឯកជន ការត្រួតពិនិត្យការបើកបរ វិទ្យុDAB ដែលជាប្រភេទវិទ្យុស្វ័យប្រវត្តិ និងឧបករណ៍ចាប់សញ្ញាកន្លែងចតរថយន្ត។

Sorento មានបំពាក់ឧបករណ៍ច្រើន

3. ផ្ទៃខាងក្នុងកាន់តែមានផាសុខភាព! ការរីកចម្រើននៃគុណភាពរបស់ក្រុមហ៊ុន Kia ត្រូវបានគេកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ Sorento គឺជាផ្នែកមួយនៃការរីកចម្រើននេះផងដែរ។ កៅអីកៅស៊ូប្លាស្ទិកដែលមានលក្ខណៈទន់ល្មើយ និងសម្ភារៈដែលមានគុណភាពល្អប្រណិតនៅក្នុងរថយន្ត ដែលធ្វើឲ្យអតិថិជនមានទំនុកចិត្តក្នុងការទិញ។

ផ្ទៃខាងក្នុងកាន់តែមានផាសុខភាព

4. កន្លែងទូលាយផងដែរ! Sorento មានកៅអី 7 ដែលមានភាពទូលាយ ជាទីពេញចិត្តសម្រាប់មនុស្សគ្រប់គ្នា។ ផ្នែកខាងមុខមានទំហំធំគ្រប់គ្រាន់សម្រាប់អ្នកបើកបរ និងអ្នកដំណើរ។ ជួរទីពីរដែលមានកៅអីបី ក៏មានកន្លែងទូលាយផងដែរ ជាពិសេសនៅពេលដែលយើងចង់បត់បែនទៅមុខទៅក្រោយ ព្រមទាំងកៅអីពីរនៅខាងក្រោយ ដែលអាចបត់ចុះបត់ឡើង បានយ៉ាងងាយស្រួលសម្រាប់កុមារ និងមនុស្សពេញវ័យ ។ មិនតែប៉ុណ្ណោះ អ្នកដំណើរអាចបញ្ជាម៉ាស៊ីនត្រជាក់តាមការពេញចិត្តរបស់ពួកគេផងដែរ។

កន្លែងទូលាយផងដែរ

5. គ្មានជម្រើស គ្មានបញ្ហា! Sorento មានម៉ាស៊ីនប្រភេទម៉ាស៊ីនធុនមធ្យម 2.2 លីត្រដែលផលិត 197 សេស ទៅ 200 សេស និងបំពេញតាមបទបញ្ជាបញ្ចេញឧស្ម័នថ្មីបំផុតរបស់ EU6 ។ វាមានបច្ចេកវិទ្យាចាប់ផ្តើម /បញ្ឈប់ម៉ាស៊ីន ដើម្បីកាត់ផ្តាច់ម៉ាស៊ីនជាបណ្តោះអាសន្ននៅពេលវារលត់។ ដូច្នេះការបំភាយចេញអាចមានកម្រិតទាបរហូតដល់ 149g/km ហើយការចំណាយលើសាំងអាចខ្ពស់ត្រឹម 49.5 ម៉ាយក្រាម។ វាពិតជាមិនអន់ទេសម្រាប់ប្រភេទឡាន SUV ដែលមានទម្ងន់ស្រាលត្រឹមតែ 2 តោនប៉ុណ្ណោះ។

គ្មានជម្រើស គ្មានបញ្ហា

6. ហើយក៏មានជម្រើសច្រើន! ការផ្លាស់ប្តូរបួនកម្រិតពី KX-1 ទៅ KX-4 មានន័យថាការរីកលូតលាស់នៃចំណូលថវិកាយ៉ាងទូលំទូលាយពី 28.795 ផោនទៅ 50.575 ផោនដែលជាការរីករាលដាលមួយដែលបង្ហាញថា តើកន្លងមកក្រុមហ៊ុននេះរកចំណូលបានប៉ុន្មានពីការបណ្តាក់ទុនរបស់ខ្លួន។

ការផ្លាស់ប្តូរបួនកម្រិតពី KX-1 ទៅ KX-4

7. អស់បារម្មណ៍ជាមួយនឹងសភាពផ្លូវពិបាកទៀតហើយ! ផ្ទៃខាងក្នុងមិនមែនជាចំណុចល្អតែមួយរបស់ Sorento នោះទេ ប៉ុន្តែវាមានទាំងគុណភាពល្អសាកសមនឹងការធ្វើដំណើរផ្លូវឆ្ងាយ ហើយអាចទប់ទល់ជាមួយនឹងផ្លូវដែលមានសភាពខូច និងរលាក់បានយ៉ាងល្អ។

គួរបញ្ជាក់ផងដែលថារថយន្ត KIA ត្រូវបាននាំចូលដោយក្រុមហ៊ុន អេច ជី ប៊ី គ្រុប ជាក្រុមហ៊ុនធំជាងគេនៅកម្ពុជាដែលបាននាំចូលរថយន្ត ម៉ាក់ល្បីដូចជា៖ Hino Kia Mazda Volkswagen Bentley និង Rolls Royce ។

សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកលេខ 095 999 191 ឬ www.kiamotors.com.kh ៕

KIA ត្រូវបាននាំចូលដោយក្រុមហ៊ុន អេច ជី ប៊ី គ្រុប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]