រុស្ស៊ី៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Confederation Cup បានរកឃើញនូវក្រុមដែលជាម្ចាស់ពានហើយ គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពួកគេអាចយកឈ្នះក្រុមជម្រើសជាតិឈីលី ដោយលទ្ធផល ១-០ ខណៈដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុមជម្រើសជាតិម៉ិកស៊ិក ២-១។

១គ្រាប់គត់ដែលធើ្វបានក្នុងការប្រកួតរវាងម្ចាស់ជើងឯកពិភពលោក និងម្ចាស់ជើងឯកតំបន់អាមេរិកកណ្ដាល កើតឡើងក្នុងនាទី២០ ធើ្វបានដោយកីឡាករ Lars Stindl ធើ្វឲ្យចប់ការប្រកួត អាល្លឺម៉ង់ ក្លាយជាជើងឯកពានរង្វាន់ FIFA Confederation Cup ឆ្នាំ២០១៧ នេះ។  

អាល្លឺម៉ង់ លើកពាន Confederation Cup
គ្រាប់បាល់ជ័យជម្នះរបស់អាល្លឺម៉ង់
Sanchez នៃក្រុមជម្រើសជាតិឈីលី បានត្រឹមសោកស្ដាយ

ចំណែកឯមួយគូទៀតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ ទល់នឹងក្រុមជម្រើសជាតិម៉ិកស៊ិក គឺព័រទុយហ្គាល់ យកឈ្នះម៉ិកស៊ិក ២-១ ដោយ ២គ្រាប់របស់ជើងឯកទ្វីបអឺរ៉ុបរកបានដោយកីឡាករ Pepe ក្នុងនាទី៩០ និងការស៊ុតបាល់ប៉េណាល់ទីដោយកីឡាករ Adrien Silva ក្នុងម៉ោងបន្ថែមនាទី១០៤ ស្របពេល១គ្រាប់សងវិញពីក្រុមជើងឯកអាមេរិកកណ្ដាល គឺខែ្សការពាររបស់ព័រទុយហ្គាល់កីឡាករ Neto ធើ្វឲ្យចូលទីខ្លួនឯង។ ចប់ការប្រកួតព័រទុយហ្គាល់ យកឈ្នះម៉ិកស៊ិក ២-១ ទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ FIFA Confederation Cup ឆ្នាំ២០១៕

ព័រទុយហ្គាល់ អបអរក្រោយទទួលបានចំណាត់ថ្នាក់លេខ៣
ក្រុមម៉ិកសិុកអបអរក្រោយព័រទុយហ្គាល់ ធើ្វឲ្យចូលទីខ្លួនឯង
កីឡាកររបស់ក្រុមព័រទុហ្គាល់អបអរ ក្រោយរកបានគ្រាប់បាល់

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]