ជប៉ុន៖ បន្ទាប់ពីចូលរួមជាមួយក្រុមស្ថិតក្នុងលីកលំដាប់ទី៣ របស់ជប៉ុន គឺក្រុម Fujieda MYFC ក្រោយផ្ទេរពីក្លិបបឹងកេតអង្គរ តារាឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា រំពឹងថានឹងអាចធើ្វឲ្យទម្រង់លេងរបស់ខ្លួនមានភាពល្អជាងមុន ក៏ដូចជាបង្កើននូវប្រជាប្រិយភាពនៅក្នុងប្រទេសជប៉ុនផងដែរ។

ទោះជាយ៉ាងណា រយៈពេល៥ខែកន្លងមកនេះ កីឡាករវ័យ២៣ឆ្នាំ ពុំទាន់បង្ហាញខ្លួនក្នុងការប្រកួតផ្លូវការទេ ខណៈដែលអ្នកគាំទ្រក្នុងប្រទេសកម្ពុជា បានស្នើឲ្យរូបគេត្រលប់មកលេងក្នុងស្រុកកំណើតវិញ។

គ្រូបង្វឹកនៃក្រុម Fujieda បាននិយាយថា ការការពារ ក៏ដូចជាកម្លាំងរបស់គេ ធើ្វឲ្យវឌ្ឍនាកា ពុំទាន់អាចមានឱកាសក្នុងការបង្ហាញខ្លួនឲ្យក្រុមបាននៅឡើយទេ។

«វឌ្ឍនាកាត្រូវការល្បឿន ទាំងក្នុងការការពារ និងការប្រយុទ្ធ» គ្រូបង្វឹករបស់ក្រុមលោក Atsuto Oishi បាននិយាយប្រាប់ដល់ទូរទស្សន៍ NHK។

លោកបន្ដថា «រូបគេមានភាពយឺតជាងកីឡាករជប៉ុនរបស់យើង ដូច្នេះហើយគេត្រូវការពេលបន្ថែមទៀតក្នុងការហ្វឹកហាត់ទៅលើកម្លាំង»។  

គ្រូបង្វឹកក្រុម Fujieda លោក Atsuto Oishi និង ចាន់វឌ្ឍនាកា

ក្នុងនោះផងដែរ ប្រធានក្លិប Fujieda លោក Jun Koyama បានស្នើដល់អ្នកគំាទ្ររបស់កម្ពុជា ឲ្យបន្ដគាំទ្រដល់វឌ្ឍនាកា។ «វឌ្ឍនាកា កំពុងតែជួបនូវផលវិបាកមួយចំនួន ប៉ុន្ដែរូបគេពិតជាខំប្រឹងប្រែង។ សូមផ្ដល់ឲ្យរូបគេនូវពេលវេលាបន្ថែម និងបង្ហាញការគាំទ្រជាបន្ដ» នេះបើតាមសម្តីរបស់ លោក Jun Koyama ។ ៕

វឌ្ឍនាកា ពេលបង្ហាញខ្លួនជាផ្លូវការណ៍ដល់ក្រុម Fujieda MYFC កាលពីពេលកន្លងមក
វឌ្ឍនាកា អំឡុងពេលលេងឲ្យក្រុមជម្រើសជាតិ

ប្រភព៖ Football-tribe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]