បារាំង៖ នៅពេលដែល Paul Pogba ដើរចេញពី Manchester United កាលពីឆ្នាំ២០១២ រូបគេបានចាកចេញទាំងគ្មានតម្លៃខ្លួន ក្រោយពុំសូវមានឱកាសបង្ហាញខ្លួនក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Sir Alex Ferguson។

៤ឆ្នាំបន្ទាប់ កីឡាកររូបនេះក៏បានវិលត្រលប់មកវិញ ក្នុងនាមជាកីឡាករដែលមានតម្លៃថៃ្លជាងគេបំផុតក្នុងពិភពលោក។ ក្រោយពីលេងអស់១រដូវកាលកាល ហើយបានជួយឲ្យ Man Utd ឈ្នះពាន៣ កាលពីរដូវកាលមុនមកនោះ Pogba ត្រូវបានមតិមួយចំនួនយល់ថា រូបគេនៅតែបង្ហាញទម្រង់លេងមិនទាន់ល្អ ក្នុងនាមជាកីឡាករថៃ្លជាងគេ និងមតិខ្លះទៀតយល់ថាទម្រង់លេងរបស់គេគឺអាចទទួលយកបានហើយ។  

Pogba អំឡុងពេលលេងឲ្យ Man Utd រដូវកាលមុន
Pogba ពេលលេងឲ្យ Man Utd ក្នុងឈុតយុវជនឆ្នាំ២០១២

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដី Esquire រូបគេបាននិយាយថា រូបគេមិនដែលខ្វល់ពីរឿងខ្លួនឯងជាកីឡាករថៃ្លជាងគេបំផុតនោះទេ។

អតីតខែ្សបម្រើរបស់ Juventus បាននិយាយថា៖ «បន្ទាប់ពីការផ្ទេររបស់ខ្ញុំពី Juventus ទៅ Manchester United អស់រយៈពេល១សប្ដាហ៍មក ខ្ញុំលែងខ្វល់ពីរឿងកីឡាករថៃ្លជាងគេទៀតហើយ។ គេឯងទេដែលតែងរំលឹកខ្ញុំ ព្រោះថានៅថៃ្ងចុងក្រោយរបស់អ្នក ពេលដែលអ្នកស្លាប់ទៅ ទាំងកីឡាករថៃ្លជាងគេ និងកីឡាករដែលមិនសូវថៃ្ល នឹងចូលក្នុងរណ្ដៅដូចគ្នា ដូច្នេះហើយខ្ញុំមិនដែលគិតពីរឿងនោះឡើយ»។  

Paul Pogba

Paul Pogba គឺជាកីឡាករថ្នាលយុវជនរបស់ក្លិប Man Utd ប៉ុន្ដែក្នុងឆ្នាំ២០១២ រូបគេបានសម្រេចចាកចេញទាំងគ្មានតម្លៃខ្លួនទៅលេងនៅក្លិបសេះបង្គង់ Juventus។ អស់រយៈពេល៤ឆ្នាំ ពោលគឺក្នុងឆ្នាំ២០១៦ កីឡាករជម្រើសជាតិបារាំង បានសម្រេចមកចូលរួមជាមួយ Man Utd សាជាថ្មី ក្នុងតម្លៃបំបែកកំណត់ត្រា ៨៩លានផោន (១១៥លានដុល្លារ) ហើយបានជួយឲ្យក្រុមឈ្នះពាន៣ ក្នុងរដូវកាលដំបូងរបស់គេ មានដូចជា Community Shield, League Cup និង Europa League៕

Pogba ជាមួយពាន Europa League
Paul Pogba

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]