(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងលំដាប់ថ្នាក់ពិភពលោក «I am a signer Cambodia» កញ្ញា សួស វីហ្សា ថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ដោយសារតែការតុបតែងខ្លូន បែបប្លែកៗរបស់នាង ពោលគឺឈុតរ៉ូបថ្មីចុងក្រោយនេះ គឺនាងច្នៃចេញពីស្លាបព្រាជ័រ ដែលជាការច្នៃប្រឌិតមួយ ពុំមានតារាចម្រៀងណាធ្លាប់នឹកស្មានដល់។

ប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីបានចូលរូមប្រឡងក្នុង កម្មវិធី «I am a signer Cambodia» មក មហាជនសង្កេតឃើញថា តារាស្រីកញ្ញា សួស វីហ្សា បានវិវត្តន៍ខ្លូនជាបន្ដបន្ទាប់ ទាំងការតុបតែងខ្លូន ការថែរក្សាសម្រស់ជាដើម។ យ៉ាងណាមិញ នាងបានតែងកាយប្លែកៗ ស្អាតៗ សិចស៊ី ដើម្បីឲ្យអ្នកគាំទ្រ និងទស្សនិកជនមានការចាប់អារម្មណ៍ និងដើម្បីការពារប្រជាប្រិយភាពរបស់នាង ខណៈដែលថ្មីៗនេះ នាងបានកែច្នៃស្លាព្រាជ័រ មកធ្វើជារ៉ូបយ៉ាងស្រស់ស្អាត ដើម្បីស្លៀក ពេលដែលនាងចូលរួមច្រៀង ក្នុងស្ថានីយទូរទស្សន៍ CTN ដោយគ្រាន់តែក្រឡេកមើល មួយភ្លែតស្មានតែរូបមានតម្លៃថ្លៃ តាមពិតទៅគ្រាន់តែស្លាបព្រាជ័រប៉ុណ្ណោះ។

លើសពីនេះ គឺមានទស្សនិកជនជាច្រើន បានសរសើរ សួស វីហ្សា មិនដាច់ពីមាត់ បន្ទាប់ពីបានទស្សនាការសម្ដែង និងច្រៀងចម្រៀងយ៉ាងពីរោះចប់ អមដោយរ៉ូបប្លែកនេះ។

មិនត្រឹមតែមានទេពកោសល្យ ខាងបញ្ចេញសំនៀងច្រៀងមួយមុខទេ នាងអាចមានគំនិតរិះរកអ្វីដែលប្លែកៗ ដើម្បីបង្អួតបេះដូងយុវវ័យ និងអ្នកគាំទ្រទៀតផង។ ដូចជាការផាត់មុខប្លែកៗ ក្បាច់រាំគួរឲ្យចាប់អារម្មណ៍ ជាដើម។

តារាចម្រៀងម្ចាស់បទ «បុប្ផាស្វាយរៀង» កញ្ញា សួស វីហ្សា បានសម្ដែងនូវអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ដែលការតុបតែងខ្លួនរបស់នាង បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងចូលចិត្ត ហើយនាងសង្ឃឹមថា ទស្សនិកជននឹងបន្ដគាំទ្ររូបនាង ជាបន្ដបន្ទាប់ទៀត៕

តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងលំដាប់ថ្នាក់ពិភពលោក «I am a signer Cambodia» កញ្ញា សួស វីហ្សា
សួស វីហ្សា ច្នៃ​ស្លាបព្រាជ័រ ធ្វើ​ជា​រ៉ូប​ស្លៀក​ឡើង​​លើ​​ឆាក​តន្រ្តី ឃើញ​ហើយ​គួរ​ឲ្យ​​ចាប់​​អារម្មណ៍
កញ្ញា សួស​ វីហ្សា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា