(ក្រចេះ)៖ ក្រុមក្មេងទំនើងវាយកាប់ចាក់គ្នា ក្នុងកម្មវិធីរាំធុងបាសដូចក្នុងកុនហុងកុង បណ្តាលឲ្យរបួសធ្ងន់ស្រាល៥នាក់ ដែលបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលចូលរួមក្នុងកម្មវិធីរាំរែកយ៉ាងខ្លាំង ហើយជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅ មន្ទីរពេទ្យបង្អែកស្រុកឆ្លង។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ ក្នុងភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានឱ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលខ្សាច់អណ្តែត បានទទួលព័ត៌មានថា មាន ក្រុមក្មេងទំនើងវាយគ្នា ក្នុងកម្មវិធីរាំធុងបាស់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលខ្សាច់អណ្តែត និងកម្លាំងអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យឃើញថា មានមនុស្សរងរបួសធ្ងន់ស្រាល៥នាក់ រួមមានឈ្មោះ

ទី១៖ ឈ្មោះ ម៉ៅ ណាចា អាយុ១៩ឆ្នាំ មានទីលំនៅភូមិ រការខ្នុរទី១ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (រងរបួសធ្ងន់)

ទី២៖ ឈ្មោះ ញ៉ុង សាវាន់ដានេ អាយុ១៩ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)

ទី៣៖ ឈ្មោះ កិន តុលា អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសស្រាល)

ទី៤៖ ឈ្មោះ ថន ស៊ូឆាយ អាយុ១៧ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសស្រាល)

និងទី៥៖ ឈ្មោះ ហ៊ូ ឆក អាយុ២៤ឆ្នាំ មានទីលំនៅភូមិរការខ្នុរទី១ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ(របួសស្រាល)។

ភ្លាមៗនោះកម្លាំងជំនាញអធិការដ្ឋានស្រុកសហការ ជាមួយប៉ុស្តិ៍រដ្ឋបាលស៊ើអង្កេតរហូតកំណត់មុខសញ្ញាជនបង្កក្នុងករណីអំពើហិក្សា បានចំនួន៣នាក់ នៅនឹងកន្លែងកើតហេតុតែម្តងរួមមានឈ្មោះ ទី១៖ ឈ្មោះឆេន ចាន់ដែន អាយុ២៤ឆ្នាំ, ទី២៖ ឈ្មោះ ឆេន ដារ៉ូ អាយុ២០ឆ្នាំ, និងទី៣៖ ឈ្មោះ នឿង លីហូវ អាយុ២៤ឆ្នាំ ជនបង្កទាំង៣នាក់មានទីលំនៅភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះជាមួយគ្នា។ ដោយឡែកបក្ខពួក ដែលកុំពុងរត់គេចខ្លួនត្រូវបានសមត្ថកិច្ច ជំនាញស្វែងរកតាមចាប់ខ្លួននៅពេលក្រោយដើម្បីយកមកដាក់ទោសតាមច្បាប់។

បច្ចុប្បន្នជនបង្កទាំង៣នាក់ ត្រូវបានមន្ត្រីនគរបាលបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់កំណត់៕

ក្រុមក្មេងទំនើងវាយគ្នា ក្នុងកម្មវិធីរាំធុងបាស់ បណ្តាលឲ្យរបួសធ្ងន់ស្រាលចំនួន៥នាក់ នៅស្រុកឆ្លូង

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]