ខេត្តកណ្តាល ៖ មួយ​រយៈ​នេះ កើត​មាន​ញឹកញាប់​ណាស់ នៅ​ក្នុង​ទឹកដី​ក្រុង​តា​ខ្មៅ ដែល​មាន​ក្រុម​ចោរ​ដើរ​កាត់​សោ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​បន្តបន្ទាប់​គ្នា លួច​យក​ទ្រព្យសម្បត្តិ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ និង​ជា​ពិសេស​ធ្វើ​ឲ្យ​សមត្ថកិច្ច​វិលមុខ ក្នុង​ការ​តាម​ប្រមាញ់​ក្រុម​ចោរ​គាស់​ផ្ទះ​ទាំង​អស់នោះ ។

ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លក់​គ្រឿង​លម្អ​ផ្ទះ​គ្រប់​ប្រភេទ នៅ​ផ្សារ​តា​ខ្មៅ​ចាស់ ភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ មានការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ចោរ​បាន​ចាក់ទឹក​អាស៊ីត​ផ្ដាច់​មេសោ​ពីរ គាស់​ទ្វារផ្ទះ​ចូល​ទៅ​លួច​យក​សម្ភារ​អស់​មួយ​ចំនួន ។

បើ​តាម​ម្ចាស់ផ្ទះ​ឈ្មោះ អៀង ស្រី មាន​ទីលំនៅ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ ពេល​ល្ងាច​គាត់​បិទទ្វារ​ផ្ទះ​ឈប់​លក់ដូរ រួច​ហើយ​គាត់​ចាក់សោ​ទ្វារ​ពី​ខាងក្រៅ ប្រើ​មេសោ​ពីរ ហើយ​គាត់​ក៏​ចេញ​ទៅ​ផ្ទះ​មួយទៀត នៅ​ក្បែរ​វិទ្យាល័យ​សេរីភាព ដែល​ជា​ផ្ទះ​របស់​គាត់​ស្នាក់​នៅ​ជា​ប្រចាំ ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា អ្នកលក់​ក្បែរ​គាត់​នៅ​ក្នុង​ផ្សារ​តា​ខ្មៅ​ចាស់​នោះ បាន​ទូរស័ព្ទ​សួរ​គាត់​ថា ម៉េច​ក៏​ផ្ទះ​បង​ឯង​បើកទ្វារ​ចឹ​ង ពេល​គាត់​ដឹង​ភ្លាម គាត់ និង​កូន បាន​មក​មើល​ផ្ទះ​របស់​គាត់​ដែល​បើក​លក់​គ្រឿង​លម្អ​ផ្ទះ​ជា​រៀងរាល់ថ្ងៃ​នោះ ស្រាប់តែ​ចំហ​ទ្វារ មេសោ​ដែល​គាត់​ចាក់​នោះ​ជ្រុះ​ដាច់​ចេញពី​គ្នា​ទាំង​ពីរ​ទ្វារ បើក​ហើយ​ក្នុងផ្ទះ​របស់​គាត់​មាន​ដានជើង​មនុស្ស​ចូល​ជាន់ និង​រើ​កកាយ​យក​លុយ​មួយ​ចំនួន យក​អាយ​ផេ​ត និង​សម្ភារ​លម្អ​ផ្ទះ​របស់​គាត់​មួយ​ចំនួន​ទៀត ក៏​មានការ​ឆោឡោ និង​ប្រញាប់​ទូរស័ព្ទ​ទៅ​ប្រាប់​នគរបាល​ក្រុង​តា​ខ្មៅ មក​ដល់ទី​តាំង​នេះ​ភ្លាម​ផង​ដែរ ។

ក្រោយមក​នគរបាល​ក្រុង​តា​ខ្មៅ បាន​មក​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​រួច​មក​ឃើញ​ថា ចោរ​បាន​ធ្វើ​សកម្មភាព​ចាក់ទឹក​អាស៊ីត​ផ្ដាច់​សោ​ចូល​លួច តាំងពី​ពេល​យប់ ។ ករណី​ខាងលើ​នេះ សមត្ថកិច្ច​មិន​ទាន់​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ ។

បើ​តាម​ម្ចាស់ផ្ទះ​ឈ្មោះ អៀង ស្រី មាន​ទីលំនៅ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ ពេល​ល្ងាច​គាត់​បិទទ្វារ​ផ្ទះ​ឈប់​លក់ដូរ រួច​ហើយ​គាត់​ចាក់សោ​ទ្វារ​ពី​ខាងក្រៅ ប្រើ​មេសោ​ពីរ ហើយ​គាត់​ក៏​ចេញ​ទៅ​ផ្ទះ​មួយទៀត នៅ​ក្បែរ​វិទ្យាល័យ​សេរីភាព ដែល​ជា​ផ្ទះ​របស់​គាត់​ស្នាក់​នៅ​ជា​ប្រចាំ
លុះដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ស្រាប់តែ​ចំហ​ទ្វារ មេសោ​ដែល​គាត់​ចាក់​នោះ​ជ្រុះ​ដាច់​ចេញពី​គ្នា​ទាំង​ពីរ​ទ្វារ បើក​ហើយ​ក្នុងផ្ទះ​របស់​គាត់​មាន​ដានជើង​មនុស្ស​ចូល​ជាន់ និង​រើ​កកាយ​យក​លុយ​មួយ​ចំនួន យក​អាយ​ផេ​ត និង​សម្ភារ​លម្អ​ផ្ទះ​របស់​គាត់​មួយ​ចំនួន​ទៀត ក៏​មានការ​ឆោឡោ និង​ប្រញាប់​ទូរស័ព្ទ​ទៅ​ប្រាប់​នគរបាល​ក្រុង​តា​ខ្មៅ មក​ដល់ទី​តាំង​នេះ​ភ្លាម​ផង​ដែរ
ក្រោយមក​នគរបាល​ក្រុង​តា​ខ្មៅ បាន​មក​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​រួច​មក​ឃើញ​ថា ចោរ​បាន​ធ្វើ​សកម្មភាព​ចាក់ទឹក​អាស៊ីត​ផ្ដាច់​សោ​ចូល​លួច តាំងពី​ពេល​យប់ ។ ករណី​ខាងលើ​នេះ សមត្ថកិច្ច​មិន​ទាន់​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]