អាហ្សង់ទីន៖ ខ្សែប្រយុទ្ធកំពូលពិភពលោក Lionel Messi និងគូដណ្តឹង អ្នកនាង Antonella Roccuzzo នឹងចូលរោងការនៅចុងសប្តាហ៍នេះហើយ ក្រោយពីអ្នកទាំងពីរស្គាល់គ្នាតាំងពីនៅកុមារភាព ធំលូតលាស់ឡើងជាមួយក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន។

Messi និងគូដណ្តឹង

បើទោះជាប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកទាំងពីររស់នៅក្នុងប្រទេសអេស្ប៉ាញក្តី ប៉ុន្តែពិធីមង្គលការពួកគេ នឹងសម្រេចរៀបចំនៅស្រុកកំណើតរបស់ខ្លួន ស្ថិតក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន ដោយពិធីមង្គលការរបស់អ្នកទាំងពីរ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ នៅក្នុងមជ្ឈមណ្ឌល City Center Rosario។

មជ្ឈមណ្ឌល City Center Rosario

ពាក់ព័ន្ឌនឹងពិធីរៀបមង្គលការនេះ ត្រូវបានប្រភពព័ត៌មានបានឲ្យដឹងថា តារាឆ្នើម និងម្ចាស់ពានរង្វាន់ Balon d’Or ៥សម័យ Lionel Messi មិនបានខ្វល់ពីរឿងចំណាយអ្វីទាំងអស់ សំខាន់គឺពិធីនេះនឹងប្រព្រឹត្តទៅយ៉ាងអធិកអធ័ម នៅក្នុងមជ្ឈមណ្ឌលដ៏ធំប្រណីត នាទីក្រុង Rosario ។

ប្រភពបានបន្តទៀត ភ្ញៀវដែលនឹងត្រូវចូលរួមពិធីមង្គលការរបស់ Messi នឹងមានឱកាសសប្បាយរីករាយប្លែក ដោយក្នុងមជ្ឈមណ្ឌលនេះ មានកាស៊ីណូសម្រាប់កម្សាន្ត ទីកន្លែង Bowling កន្លែងវាយកូនបាល់ អាងហែលទឹក ហើយជាពិសេសនោះ Messi បានជួលសណ្ឋាគារទាំងមូល សម្រាប់ភ្ញៀវស្នាក់នៅក្នុងមួយរាត្រីទៀតផង។

គួរឲ្យដឹងទៀតថា សមាជិក កីឡាករ និងបុគ្គលិកទាំងអស់របស់ក្លិប Barcelona ក៏ត្រូវបានអញ្ជើញចូលរួមក្នុងពិធីមង្គលការនេះផងដែរ ប៉ុន្តែក្នុងនោះ មានកីឡាករ២រូប នឹងមិនបានចូលរួមទេ គឺខ្សែការពារ Pique និងខ្សែបម្រើ Inesta មូលហេតុដោយសារបញ្ហាផ្ទាល់ខ្លួន៕ 

កាស៊ីណូ ដែលស្ថិតនៅខាងក្នុងនៃមជ្ឈមណ្ឌល City Center Rosario
ទិដ្ឋភាពខាងក្នុងនៃមជ្ឈមណ្ឌល City Center Rosario
ទិដ្ឋភាពខាងក្នុងនៃមជ្ឈមណ្ឌល City Center Rosario
សណ្ឋាគារដែលស្ថិតនៅខាងក្នុងនៃមជ្ឈមណ្ឌល City Center Rosario
កន្លែងលេងកម្សាន្ត បោះ Bowling
ទិដ្ឋភាពខាងក្នុងនៃមជ្ឈមណ្ឌល City Center Rosario
ទីលានវាយតេន្នីស ដែលស្ថិតក្នុងមជ្ឈមណ្ឌល City Center Rosario
កម្លាំងសន្តិសុខ ត្រៀមដាក់ពង្រាយតាមផ្លូវ សម្រាប់ត្រៀមថ្ងៃមង្គលការ Messi

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]