បរទេស៖ គ្រូបង្វឹកផ្ទាល់របស់កំពូលកីឡាករប្រដាល់សញ្ជាតិហ្វីលីពីន Manny Pacquiao លោក Freddie Roach បាននិយាយថា លោកនឹងព្យាយាមបញ្ចុះបញ្ចូលឲ្យ Pacquiao ចូលនិវត្ដន៍ ប្រសិនបើរូបគេភ្លាត់ចាញ់ទៅលើអ្នកប្រដាល់ដែលមិនទាន់ស្គាល់ពាក្យថាបរាជ័យ Jeff Horn ក្នុងការប្រកួតការពារខែ្សក្រវ៉ាត់របស់ខ្លួននៅថៃ្ងអាទិត្យនេះ។

Roach និយាយថា ម្ចាស់ខែ្សក្រវ៉ាត់ពិភពលោក១១សម័យ សង្ឃឹមនឹងអាចឈ្នះនូវការប្រកួតដាក់ខ្សែក្រវ៉ាត់ WBO របស់ខ្លួន ដើម្បីរកឱកាសក្នុងការប្រកួតសងសឹកទល់នឹង Floyd Mayweather វិញ ដែលខ្លួនបានចាញ់ដោយពិន្ទុកាលពី២ឆ្នាំមុន។  

Roach ក៏បានបញ្ជាក់ដែរថា រូបគេ ក៏គួរតែពិចារណាក្នុងការចូលនិវត្ដន៍ពីអាជីពជាកីឡាករប្រដាល់ផងដែរ បើសិនជាកីឡាករសញ្ជាតិហ្វីលីពីននេះ មិនអាចយកឈ្នះលើ Jeff Horn នៅសប្ដាហ៍នេះ។

Roach និយាយយ៉ាងដូច្នេះថា៖ «វាអាស្រ័យទៅលើការចាញ់របស់គេ ខ្ញុំអាចនឹងព្យាយាមប្រាប់គេឲ្យចូលនិវត្ដន៍។ ពួកយើងត្រូវតែប្រយុទ្ធចំពោះការប្រកួតនេះ។ វាជាការប្រកួតដ៏សំខាន់សម្រាប់ពួកយើង»។

Roach បន្ដថា៖ «ប្រសិនបើ Pacquiao ឈ្នះដោយការលំបាក ពួកយើងប្រហែលជាគិតថាគួរតែដល់ពេលវេលាសម្រាប់គេហើយ»។  

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន Pacquiao បានចំណាយពេលជាច្រើនចូលរួមជាមួយព្រឹទ្ធសភាហ្វីលីពីន ហើយនៅពេលដែលរូបគេចូលនិវត្ដន៍ពីអាជីពជាកីឡាករប្រដាល់ រូបគេនឹងអាចបន្តធើ្វនយោបាយនៅប្រទេសកំណើតរបស់ខ្លួន៕ 

Freddie Roach និង Manny Pacquiao
Roach និង Pacquiao អំឡុពេលហ្វឹកហាត់
Manny Pacquiao
Manny Pacquiao និងត្រូវប៉ះ Jeff Horn នៅថៃ្ងអាទិត្យសប្ដាហ៍នេះ

ប្រភព៖ The Guardian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]