ថៃ៖ ជឿជាក់ថា មនុស្សស្រីគ្រប់រូប គ្មាននរណាម្នាក់ចង់ក្លាយទៅជាស្ត្រីមេម៉ាយទាំងវ័យក្មេងនោះទេ ប៉ុន្តែឱ្យធ្វើយ៉ាងណា បើស្ថានភាពតម្រូវមកដូច្នេះហើយ ទោះចង់ ឬមិនចង់ក៏ពិបាកនឹងបដិសេធដែរ។

យ៉ាងណាមិញ ទោះបីជាត្រូវរស់នៅក្នុងឈ្មោះជាស្រ្តីគ្មានស្វាមី ឬមានឈ្មោះជាស្ត្រីមេម៉ាយក្តី ក៏តារាសម្តែងស្រីល្បីទាំងនេះ មិនបានបណ្តោយខ្លួនឱ្យបាត់បង់សម្រស់នោះដែរ ផ្ទុយទៅវិញគឺពួកនាងកាន់តែស្រស់ស្អាត និងមានភាពស៊ិចស៊ី គួរជាទីទាក់ចិត្តខ្លាំងជាងមុនថែមទៀតផង។

ទន្ទឹមនឹងនេះឈ្មោះជាស្ត្រីមេម៉ាយ ក៏បានធ្វើឱ្យតារាស្រីទាំងនេះរឹតតែមានប្រជាប្រិយភាពកើនឡើងយ៉ាងខ្លាំងទៀតផង នៅក្នុងសង្គមសិល្បៈ មិនថាជាការចេញសម្តែងនៅក្នុងខ្សែភាពយន្ត ការថតស្ពតពាណិជ្ជកម្ម នៅក្នុងស្រុកនោះឡើយ។

ចង់ដឹងថាមានតារាស្រីរូបណាខ្លះ យើងមកតាមដានដូចខាងក្រោមនេះទាំងអស់គ្នា៖

១) នាង Janie Thien Phosuwan៖ ថ្វីត្បិតតែស្នេហារបស់នាងបានដើរដល់ផ្លូវបំបែកក៏ពិតមែនតែនាងនៅតែមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យសិល្បៈ ជាពិសេសគឺនៅក្នុងការសម្តែងខ្សែភាពយន្តភាគតែម្តង។

បើគិតពីរឿងភាពស្រស់ស្អាត និងស៊ិចស៊ីវិញ តារាស្រីជំនាន់ក្រោយប្រហែលជាចាញ់នាងបន្តិចហើយ ព្រោះបច្ចុប្បន្ននាងទាំងស្អាត ទាំងស៊ិចស៊ីបែបនេះ កំពុងតែទាក់ចិត្តកម្លោះៗមិនស្ទើរនោះទេ។

នាង Janie Thien Phosuwan នៅតែមានភាពស្រស់ស្អាត និងស៊ិចស៊ីលើសដើម
នាង Janie Thien Phosuwan ក្នុងឈុតប៊ីគីនីយ៉ាងស៊ិចស៊ី
នាង Janie Thien Phosuwan ពេលលំហែកាយ

២) នាង Tangmo Pattaratida៖ ក្រោយលែងលះគ្នាជាមួយលោក Tono Pakin ដែលជាស្វាមី និងជាតារាសម្តែងប្រុសមានកេរ្តិ៍ឈ្មោះល្បាញល្បីដូចគ្នា គេឃើញនាង Tangmo តែងខ្លួនស្រស់ស្អាតជាងមុន ហើយក៏មានភាពស៊ិចស៊ីខ្លាំងណាស់ដែរ។

ក្រោយលែងលះគ្នាជាមួយលោក Tono Pakin នាង Tangmo នៅតែស្អាត
ក្រោយលែងលះគ្នាជាមួយលោក Tono Pakin នាង Tangmo លេងខ្លួនជាងមុន
នាង Tangmo នៅតែស្រស់ស្អាត

៣) នាង Woosen ៖ ឈ្មោះជាស្រីមេម៉ាយ មិនមែនជាបញ្ហាធំឡើយសម្រាប់តារាសម្តែងស្រីរូបនេះ ព្រោះទាំងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភហើយ ក៏នៅមានរូបសម្រស់ស្រស់ស្អាតថែមទៀតផង ទោះបីជានាងមានអាយុច្រើនបន្តិចហើយយ៉ាងណាក្តី។ ចំណែកឯភាពស៊ិចស៊ីវិញ បើនិយាយចំពោះនាង Woosen គឺមានមនុស្សស្រីច្រណែននឹងនាងមិនតិចនាក់នោះទេ។

នាង Woosen ឈ្មោះជាស្រីមេម៉ាយមិនមែនជាបញ្ហាធំឡើយសម្រាប់នាង
នាង Woosen នៅតែមានភាពស្រស់ស្អាតជានិច្ច
នាង Woosen

៤) នាង Paeng Onjira៖ ក៏ជាតារាស្រីមួយដួងទៀត ដែលគ្រងតំណែងឈ្មោះជាស្រីមេម៉ាយ ប៉ុន្តែបច្ចុប្បន្នក៏មានគូស្នេហ៍ថ្មី ដែលកំពុងតែទាក់ទងគ្នាយ៉ាងផ្អែមល្ហែម។ ហេតុនេះហើយបានជានាងគឺមានភាពស្រស់ស្អាត និងមានភាពស៊ិចស៊ីយ៉ាងលេចធ្លោ គ្រប់ពេលវេលាតែម្តងហើយ។

នាង Paeng Onjira មានភាពស្រស់ស្អាត និងមានភាពស៊ិចស៊ីយ៉ាងលេចធ្លោ
នាង Paeng Onjira ក្នុងឈុតស៊ិចស៊ី
នាង Paeng Onjira នៅមាត់សមុទ្រ

៥) នាង Ying Yae ៖ ភាពស្រស់ស្អាត និងស៊ិចស៊ី នៅតែជាលេខ១របស់នាងជានិច្ច ព្រោះទោះបីទទួលបរាជ័យទៅលើរឿងស្នេហា ប៉ុន្តែរឿងសម្រស់ និងរឿងរកលុយគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់នាង។ 

នាង Ying Yae ភាពស្រស់ស្អាត និងស៊ិចស៊ី នៅតែជាលេខ១របស់នាងជានិច្ច
នាង Ying Yae ភាពស្រស់ស្អាត និងស៊ិចស៊ី នៅតែជាលេខ១របស់នាងជានិច្ច
នាង Ying Yae

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]