បរទេស៖ គ្រូបង្វឹករបស់ក្លិបបិសាចក្រហម Manchester United លោក Jose Mourinho បានបង្ហោះរូប ស-ខ្មៅមួយសន្លឹកក្នុងបណ្ដាញសង្គម Instagram ដើម្បីជាការរំលែកទុក្ខដ៏ក្រៀមក្រំដែលឪពុករបស់លោកបានទទួលមរណភាពក្នុងអាយុ៧៩ឆ្នាំ។

ឪពុករបស់អតីតអ្នកចាត់ការ Porto, Chelsea, Inter Milan, Real Madrid ឈ្មោះលោក Jose Manuel Mourinho Felix បានទទួលមរណភាពដោយសារមានជំងឺរ៉ាំរ៉ៃជាច្រើនខែមកហើយ ខណៈដែលសពរបស់លោកនឹងត្រូវបញ្ចុះ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នេះ។

រូបដែលលោក Jose Mourinho បានផុសដើម្បីជាការដឹងគុណ និងរំលែកទុក្ខនៃការទទួលមរណភាពរបស់ឪពុក
លោក​ Jose Mourinho និងឪពុក កាលពីឆ្នាំ២០០៣

ឪពុករបស់អ្នកចាត់ការដែលជួយឲ្យ Man Utd លើកពាន Community Shield, League Cup និង Europa League កាលពីរដូវកាលមុន ក៏ធ្លាប់ជាកីឡាករបាល់ទាត់របស់ក្រុម Vitoria Setubal និង Beleneses ផងដែរ ដោយបានបង្ហាញខ្លួនចំនួន ២៧៤លើក ចន្លោះឆ្នាំ១៩៥៥ ដល់ ១៩៧៤ នៅលីកបាល់ទាត់ប្រទេសព័រទុយហ្គាល់ ហើយលោកលេងជាតួនាទីអ្នកចាំទី។

លោក Felix បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់ រួចក៏បានចាប់យកមុខតំណែងជាគ្រូបង្វឹកនៅក្លឹបមួយចំនួនក្នុងប្រទេសព័រទុយហ្គាល់។ លោកក៏ធ្លាប់ដឹកនាំក្រុមឲ្យឈ្នះជើងឯកលីកលំដាប់ទីពីរ បាន ៤លើកផងដែរ៕

លោក​ Jose Mourinho និងឪពុក
លោក​ Jose Mourinho

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]