រាជធានី​ភ្នំពេញ ៖ បុរស​សិង្ហ​បុរី​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ ករណី​ឆបោក​ប្រាក់​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ដួល​សន្លប់​នៅ​មុខ​បន្ទប់​ចៅក្រម ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ មិថុនា ២០១៧​នេះ ខណៈនោះ​ដែរ​ក៏​បាន​លេចមុខ​លោក​ឧកញ៉ា ឌួ​ង ឆាយ ខ្នះខ្នែង​ជួយ​នាំ​ទៅ​ពេទ្យ​។ គួរ​បញ្ជាក់​ថា បុរស​សិង្ហ​បុរី​ឈ្មោះ ENG WEI KHIONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដែល​ជានា​យក​គ្រប់គ្រង​បច្ចេកទេស​ឲ្យ​ក្រុមហ៊ុន ស៊ី​ឃ្យួ​រ​ខម មេ​ឌា ខេ​ម​បូ​ឌា (SECURECOM MEDIA) CO.LTD ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ មិថុនា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តាម​បណ្តឹង​លោក​មេធាវី​ការពារ​ឲ្យ​អតិថិជន​ជាង​១០០​នាក់ របស់​ក្រុមហ៊ុន ស៊ី​ឃ្យួ​រ​ខម មេ​ឌា ខេ​ម​បូ​ឌា នោះ​។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ENG WEI KHIONG ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​ក្នុ​ដៃ​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​ធ្វើការ​សាកសួរ​។ ក្រោយ​ពេល​សាកសួរ​ចប់​ហើយ នា​ល្ងាច​ថ្ងៃ​ដដែល​នោះ តំណាង​អយ្យការ​បាន​ប្រគល់​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​វិញ លុះ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ឲ្យ​យក​មក​សាកសួរ​បន្ត រហូត​ដល់​ថ្ងៃត្រង់ លោក ហ៊ឹង ប៊ុ​ន​ថន បាន​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ក្រោម​បទ​ឆបោក តាម​មាត្រា​៣៧៧.៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ពេល​តំណាង​អយ្យការ​ចោទប្រកាន់​ហើយ​ជនសង្ស័យ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើប ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។ ខណៈ​ចៅក្រម​មិន​ទាន់​បាន​សាកសួរ​ផង ជនសង្ស័យ​បាន​ដួល​សន្លប់​នៅ​មុខ​បន្ទប់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ពេល​នោះ​បាន​លេចមុខ​លោក​ឧកញ៉ា ឌួ​ង ឆាយ ទៅ​ខ្នះខ្នែង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជនសង្ស័យ​ទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​ជំងឺ​បេះដូង ដែល​ជំងឺ​នេះ​ឲ្យ​តែ​មានការ​ភ័យ​ខ្លាច​គឺ​ប្រតិកម្ម​ភា​ម​។ ឧកញ៉ា ឌួ​ង ឆាយ តាម​ជនសង្ស័យ​ទៅ​ដល់​មន្ទីរពេទ្យ ក្នុង​គោលបំណង​ជួយ​ផ្គត់ផ្គង់​ទាំង​អាហារ និង​ការ​ព្យាបាល​លើ​ជនសង្ស័យ ដែល​លោក​ឧកញ៉ា​ពោល​ពាក្យ​ថា គេ (ENG WEI KHIONG)​ជា​មិត្តភក្តិ ទំនាក់​ទ​ន​ង​ការងារ​រកស៊ី​ជាមួយ​គ្នា បានជា​តាម​ជួយ​មើល​ដូច្នេះ​។ បើ​ទោះបី​ជនសង្ស័យ​គាំងបេះដូង​ដួល​សន្លប់​ចូល​ពេទ្យ​យ៉ាងនេះ​ក្តី នីតិវិធី​របស់​តុលាការ​នៅ​ដំណើរ​ទៅ​មុខ នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​នោះ លោក ហន សុ​ខេ​ម​រិ​ន ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​លើ​ជនជាតិ​សិង្ហ​បុរី​រូប​នោះ នៅ​ពេល​សុខភាព​ជនសង្ស័យ​បាន​ធូ​ស្រាល តម្រូវ​ឲ្យ​សមត្ថកិច្ច​នាំ​ទៅ​ពន្ធនាគារ​តែ​ម្តង​៕

បុរស​សិង្ហ​បុរី​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ ករណី​ឆបោក​ប្រាក់​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ដួល​សន្លប់​នៅ​មុខ​បន្ទប់​ចៅក្រម ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ មិថុនា ២០១៧​នេះ ខណៈនោះ​ដែរ​ក៏​បាន​លេចមុខ​លោក​ឧកញ៉ា ឌួ​ង ឆាយ ខ្នះខ្នែង​ជួយ​នាំ​ទៅ​ពេទ្យ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]