ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៧៖ កាលពីថ្ងៃសៅរ៍មុន Kampuchea Food Corporation ដែលបាននាំយកក្រុមហ៊ុន KFC ដ៏ធំលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា បានប្រកាសសម្ពោធឈុតអាហារថ្មី Everyday Value Meals ចំនួន ៥ ឈុត របស់ខ្លួន។

ក្រុមហ៊ុន Kentucky Fried Chicken ដែលបាននាំមុខគេលើទីផ្សារសាច់មាន់ក្នុងភោជនីយដ្ឋានសេវាកម្មឆាប់រហ័ស កំពុងតែទាក់ទាញ អតិថិជនក្នុងស្រុកមកកាន់សាខារបស់ពូកគេ ដោយពង្រឹងការផ្តល់ជូនសម្របតាមរសជាតិដែលប្រជាជនខ្មែរចូល​ចិត្ត។ នៅទូទាំង ពិភពលោក Kentucky ត្រូវបានគេទទួលស្គាល់លើភាពសម្បូរបែបនៃរសជាតិដែលចាប់ផ្តើមជាមួយមាន់បំពងរូបមន្តដើម ទាំង ១១ របស់លោក Colonel ក៏ដូចជាការផ្តល់ជូនរសជាតិដ៏ពិសេសសម្រាប់ប្រជាជនក្នុងស្រុកផងដែរ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះប្រធានគ្រប់គ្រងទូទៅរបស់ Kampuchea Food Corporation លោក Y.B. Cheah បានបង្ហាញចំណាប់ អារម្មណ៍ថា៖ « KFC ក្នុងប្រទេសកម្ពុជាឥទ្បូវនេះកំពុងចាប់ផ្តើមទាក់ទាញអតិថិជនខ្មែរឲ្យស្គាល់ និងរីករាយក្នុងជីវិតបែបសម័យទំនើប។ ពួកគាត់ជាមនុស្សវ័យក្មេង និងចាស់ទុំ ដែលចូលចិត្តទំនាក់ទំនងក្នុងសង្គមជាមួយមិត្តភក្តិ និងមិត្តរួមការងារ។ នៅពេលទៅក្រៅ ពួកគាត់ទៅអង្គុយក្នុងហាងកាហ្វេដែលរីកស្គុះស្គាយទូទាំងប្រទេសកម្ពុជា ហើយនៅពេលឃ្លាន ពួកគាត់មកញុំាអាហារនៅ KFC ។»

ដូចនេះហើយ KFC ក៏បាននាំយកឈុត Everyday Value Meals ដែលមានមាន់បំពងប្រាំប្រភេទខុសៗគ្នា ជាមួយបាយ ឬឈុតប៊ឺហ្គឺរសាច់មាន់។ ឈុតដែលមានតម្លៃសមរម្យជាងគេគឺឈុត Bites Rice Combo ដែលមានតម្លៃត្រឹមតែ $1.90 ហើយសម្រាប់​ឈុត​ផ្សេងៗទៀតមានតម្លៃរវាង $2.50 និង $2.90 ។ គ្រប់ឈុតទាំងអស់ សុទ្ធតែមាន​ថែមជូនភេសជ្ជៈ Pepsi ឬ 7-up ។

ក្នុងពិធីសម្ពោធឈុត Everyday Value Meals នេះ KFC បានទំនាក់ទំនងទៅកាន់អ្នកគាំទ្រចំនួន ១០ គូ លើគេហទំព័រហ្វេសប៊ុក KFC Cambodia ដែលបានស្ម័គ្រចិត្តចូលរួមសន្និសីទនេះ។ អ្នកចូលរួមម្នាក់បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជា សំណាងណាស់ដែល KFC បានអញ្ជើញខ្ញុំមកកាន់កម្មវិធីពិសេសនេះ។ ឥទ្បូវនេះខ្ញុំនឹងយក​ឈុតពិសេសៗទាំងនេះ ទៅចែករំលែកជាមួយមិត្តភក្តិរបស់ខ្ញុំ។ សូមអរគុណ KFC យើងស្រទ្បាញ់អ្នក!»

បន្ទាប់ពីសន្និសីទសារព័ត៌មាននេះត្រូវបានបញ្ចប់ ភ្ញៀវនិងអ្នកសារព័ត៌មានទាំងអស់បានអង្គុយសាករសជាតិឈុតថ្មីរបស់KFC និងរីករាយជាមួយបរិយាកាសប្រកបដោយផាសុកភាពនៃរសៀលថ្ងៃសៅរ៍ និងជជែកគ្នាយ៉ាងសប្បាយរីករាយ៕ 

KFC បង្កើនស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ
KFC បង្កើនស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ
KFC បង្កើនស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ
KFC បង្កើនស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ
KFC បង្កើនស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ
KFC បង្កើនស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ
KFC បង្កើនស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ
KFC បង្កើនស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ
KFC បង្កើនស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ
KFC បង្កើនស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]