ម៉ាឡេស៊ី៖  ថ្មីៗនេះ វីដេអូមួយ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយគេឃើញមានស្រីស្អាតមួយរូប ជិះម៉ូតូដឹកការ៉េមលក់ ដោយមិនមានភាពអៀនខ្មាស។

ស្រីស្អាតមួយរូប ជិះម៉ូតូដឹកការ៉េមលក់ ដោយមិនមានភាពអៀនខ្មាស

ស្រីស្អាតនៅក្នុងវីដេអូនោះ មានឈ្មោះថា Noor Syamimi Azhari អាយុ ២២ឆ្នាំ។ នាង បានជិះម៉ូតូដឹកការ៉េម ដូចជាអ្នកជំនាញមួយរូបយ៉ាងអ៊ីចឹង ហើយវាបានទាក់ទាញការទស្សនាដល់ទៅជាង ៦៣០ ០០០ដងឯណោះ។ អ្នកដែលបានថតវីដេអូមួយនេះ បានចាប់អារម្មណ៍នាង ដោយសារតែភាពស្រស់ស្អាតរបស់នាង និងបានហៅនាងថា “អ្នកលក់ការ៉េមស្អាត”។ 

តាមរយៈសារព័ត៌មាន New Straits Times បានឲ្យដឹងថា នាង Noor Syamimi Azhari បាននិយាយថា “វាជារឿងមួយដ៏អៀនខ្មាស ដែលគេហៅខ្ញុំបែបនេះ ប៉ុន្តែខ្ញុំតែងតែគិតបែបវិជ្ជមាន ព្រោះខ្ញុំអាចជួយរកលុយឲ្យប៉ារបស់ខ្ញុំបាន”។ បន្ថែមពីនេះ នាងក៏បានបង្ហាញពីអារម្មណ៍អរគុណ សម្រាប់ការលើកទឹកចិត្ត និងគាំទ្រ របស់អ្នកលេងអ៊ីនធើណែតផងដែរ។

ស្រីស្អាតនៅក្នុងវីដេអូនោះ មានឈ្មោះថា Noor Syamimi Azhari អាយុ ២២ឆ្នាំ

នាង Noor Syamimi Azhari ជាកូនស្រីរបស់ លោក Azhari Hashim អាយុ ៥០ឆ្នាំ និងអ្នកស្រី Nor Azizah Hamid អាយុ ៥០ឆ្នាំ។ នាងបានចាប់ផ្តើមជួយលក់ការ៉េម តាំងពីនាងនៅរៀនថ្នាក់អនុវិទ្យាល័យ ប្រហែលជា៤ឆ្នាំមុនមកម្ល៉េះ ហើយឥឡូវនេះ នាងជានិស្សិតផ្នែកជីវវិទ្យា នៅក្នុងសកលវិទ្យាល័យ Universiti Putra Malaysia (UPM)។

នាងបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ឪពុករបស់នាង មានលទ្ធភាពចិញ្ចឹមនាង ដោយសារតែមុខរបរលក់ការ៉េមនេះ ដូច្នេះ នាងមិនមានភាពអៀនខ្មាសក្នុងការជួយរកស៊ីឪពុករបស់នាង នៅពេលដែលនាងរៀនចប់វគ្គនីមួយៗនោះទេ។ នាងបាននិយាយថា “គាត់បានបង់លុយឲ្យខ្ញុំរៀនតាំងពីថ្នាក់តូច រហូតដល់ថ្នាក់សាកលវិទ្យាល័យ ដោយសារតែមុខរបរលក់ការ៉េម ដូច្នេះ នេះគឺជាវិធីតែមួយគត់ដែលខ្ញុំអាចតបស្នងគាត់វិញបាន គឺជួយឲ្យមុខរបររបស់គាត់កាន់តែរីកចម្រើន”។

អ្នកលេងអ៊ីនធើណែតជាច្រើន បានគាំទ្រនូវការសម្រេចចិត្តរបស់នាងក្នុងការជួយជ្រោមជ្រែមុខរបររបស់ឪពុកនាង និងមិនចចេសរឹងរូសដូចក្មេងស្រីដទៃ។

ចុងក្រោយ សូមជូនពរ Syamimi ឲ្យជោគជ័យក្នុងការសិក្សា និងជូនពរឲ្យមុខរបរឪពុកនាងកាន់តែប្រសើរឡើង៕

សូមទស្សនាវីដេអូ ស្រីស្អាតលក់ការ៉េមនៅខាងក្រោមនេះ៖

នាងជានិស្សិតផ្នែកជីវវិទ្យា នៅក្នុងសកលវិទ្យាល័យ Universiti Putra Malaysia (UPM)
សូមជូនពរ Syamimi ឲ្យជោគជ័យក្នុងការសិក្សា និងជូនពរឲ្យមុខរបរឪពុកនាងកាន់តែប្រសើរឡើង

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]