ភ្នំពេញ)៖ ចាត់ទុកថា រឿងស៊យលើកស៊យក្នុងឆ្នាំនេះ ចំពោះតារាសម្ដែងស្រីសាច់សខ្ចីកញ្ញា ពេជ្រ អាវីហ្សា ដោយហេតុថា គ្រោះរបស់នាងគឺបានកើតមានឡើងជាបន្តបន្ទាប់ ដោយលើកទី១ ត្រូវរងអំពើហិង្សាពីសំណាក់គូស្នេហ៍។ គ្រោះលើកទី២ គឺបង្កគ្រោះថ្នាក់បើករថយន្ត ទៅបុកម៉ូតូយុវជនពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ និងលើកនេះបែរធ្លាក់ខ្លួនឈឺ ត្រូវចូលវះកាត់ដោយសារពោះវៀនដុះខ្នែងបន្ថែមទៀត។

ប្រភពពីរង្វង់អ្នកសិល្បៈ បានប្រាប់ឲ្យដឹងថា តារាសម្តែង ពេជ្រ អាវីហ្សា ខណៈដែលជំងឺពោះវៀនដុះខ្នែង បានធ្វើទុក្ខកាន់តែខ្លាំងនោះ ត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះ និងធ្វើការវះកាត់ នៅមន្ទីពេទ្យកាល់ម៉ែត្រ។ អំឡុងពេលដែលតារាស្រីកញ្ញា ពេជ្រ អាវីហ្សា កំពុងស្នាក់នៅព្យាបាលជំងឺនេះ ក៏មានវត្តមានរបស់អភិបាលខណ្ឌមានជ័យ គឺលោក ពេជ្រ កែវមុនី និងមានតារាសិល្បៈរួមអាជីពមួយចំនួន បានឆ្លៀតពេលទៅសួរសុខទុក្ខ ដល់មន្ទីពេទ្យផងដែរ។

លោក ពេជ្រ កែវមុនី បានថ្លែងឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះ ឆ្លៀតពេលទំនេរពីកិច្ចប្រជុំរូបលោក បានធ្វើដំណើរទៅសួសុខទុក្ខ តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា ដែលវះកាត់ជំងឺពោះវៀនដុះខ្នែង នៅមន្ទីពេទ្យកាល់ម៉ែត្រ។

លោក​​អភិបាល​ខណ្ឌ​មានជ័យ​​​ចុះ​សួរ​សុខទុក្ខ ពេជ្រ អាវីហ្សា

លោក ពេជ្រ កែវមុនី បានបន្តថា កញ្ញា ពេជ្រ អាវិហ្សា គឺជាសិល្បៈមួយរូប ក្នុងចំណោមសិល្បករជិត១០០នាក់ ដែលនាពេលកន្លងមក កញ្ញាបានចុះជួយសកម្មភាពឃោសនាបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧ ជូនគណបក្សប្រជាជន ខណ្ឌមានជ័យ តាមរយៈការសម្តែង និងច្រៀង។ ពេលនេះកញ្ញាកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ ក្នុងនាមលោក ជាប្រធានគណកម្មាធិការគណបក្សប្រជាជន ខណ្ឌមានជ័យ ក៏បានចុះសួសុខទុក្ខ និងជួយឧបត្ថម្ភជាថវិកាមួយចំនួន ដើម្បីជួយសម្រួល ក្នុងការព្យាបាលជំងឺរបស់កញ្ញាផងដែរ។

ដោយឡែកលោក អ៊ឹម ជីវ៉ា ដែលជាតំណាងឲ្យសិល្បករ ក្នុងក្រុមក៏បានថ្លែងអំណរគុណ ចំពោះវត្តមានលោក ពេជ្រ កែវមុនី ដែលខិតខំចំណាយពេលវេលា មកសួសុខទុក្ខ និងផ្តល់កម្លាំងចិត្ត ដល់សិល្បករមួយចំនួននា ពេលកន្លងមក។ ពិសេសថ្ងៃនេះ បានមកសួសុខទុក្ខ កញ្ញា ពេជ្រ អាវីហ្សា ផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ វត្តមាន លោក ពេជ្រ កែវមុនី ដែលមកសួសុខទុក្ខ គឺជាការផ្តល់កម្លាំងទឹកចិត្ត និងយកចិត្តទុកដាក់ចំពោះកូនចៅ ក្នុងពេលមានអាសន្នអន់ក្រ ជួបទុក្ខលំបាក៕

លោក​​អភិបាល​ខណ្ឌ​មានជ័យ​​​ចុះ​សួរ​សុខទុក្ខ ពេជ្រ អាវីហ្សា
លោក​​អភិបាល​ខណ្ឌ​មានជ័យ​​​ចុះ​សួរ​សុខទុក្ខ ពេជ្រ អាវីហ្សា
លោក​​អភិបាល​ខណ្ឌ​មានជ័យ​​​ចុះ​សួរ​សុខទុក្ខ ពេជ្រ អាវីហ្សា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]