ភ្នំពេញ៖ ការទន្ទឹងរងចាំបានមកដល់ហើយ! Nokia 3310 ស៊េរីចាស់ជំនាន់ថ្មីជាមួយនិងរូបរាងស្តើងស្រាល មានលក់ក្នុងប្រទេសកម្ពុជាហើយ។ Nokia 3310 ត្រូវបានផលិតជាថ្មីជាមួយកំណែប្រែថ្មី នូវពណ៌ដ៏ស្រស់ស្អាត ការរចនាមានលក្ខណៈទំនើប ធន់ ពិសេសកាន់ថ្មបានយូរ ដោយអាចនិយាយបានរហូតដល់ ២២ម៉ោង ហើយបើគ្រាន់តែទុកសម្រាប់ទទួលការហៅចូលវិញ គឺអាចទុកបានដល់ទៅជិតមួយខែឯណោះ។

អ្នកប្រើប្រាស់អាចផ្ញើសារ និយាយបានពេញមួយថ្ងៃ ថតរូប ស្តាប់ចម្រៀង និងលេងហ្គេមពស់ដ៏ល្បីល្បាញជាថ្មីម្តងទៀត ដោយប្រើថាមពលថ្មតែមួយ។ ជាមួយនឹងសមត្ថភាពកាន់ថ្មបានយូររហូតដល់ពេញមួយខែ Nokia 3310 មានអ្វីគ្រប់យ៉ាងដែលអ្នកធ្លាប់ស្គាល់ និងស្រឡាញ់ ដូចជាមានស៊ុមផលិតពីប៉ូលីកាបូនរលោងទាន់សម័យជាដើម។ ចំណែកពណ៌របស់វាវិញ កាន់តែធ្វើឱ្យ Nokia 3310 រស់រវើក និងលេចធ្លោជាងមុនថែមទៀត។ Nokia 3310 មាន៤ពណ៌ គឺ ក្រហម និងលឿង មានសម្បករលោង ចំណែកឯពណ៌ប្រផេះ និងខៀវ មានសម្បកគ្រើម ។

សូមសាកសួរ ដើម្បីជាវ Nokia 3310 ជំនាន់ថ្មី ជាមួយហាងលក់ទូរស័ព្ទដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេសកម្ពុជា៕

Nokia 3310 ស៊េរីចាស់ជំនាន់ថ្មីជាមួយនិងរូបរាងស្តើងស្រាល មានលក់ក្នុងប្រទេសកម្ពុជាហើយ
Nokia 3310 ត្រូវបានផលិតជាថ្មីជាមួយកំណែប្រែថ្មី នូវពណ៌ដ៏ស្រស់ស្អាត ការរចនាមានលក្ខណៈទំនើប ធន់
Nokia 3310 មាន៤ពណ៌ គឺ ក្រហម និងលឿង មានសម្បករលោង ចំណែកឯពណ៌ប្រផេះ និងខៀវ មានសម្បកគ្រើម
សាកសួរ ដើម្បីជាវ Nokia 3310 ជំនាន់ថ្មី ជាមួយហាងលក់ទូរស័ព្ទដែលនៅជិតលោកអ្នកបំផុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]