ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៧ នៅសណ្ឋាគារ Himawari ក្រុងភ្នំពេញ ក្រុមហ៊ុន HP ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនលំដាប់ពិភពលោកនាំមុខគេផ្នែកបច្ចេកវិទ្យា គ្រឿងបរិក្ខាកុំព្យូទ័រ និង Printer ដែលមានគុណភាពខ្ពស់ និងមានឈ្មោះបោះសម្លេងនៅប៉ែក អឺរ៉ុប ក៏ដូចជានៅតំបន់អាស៊ីយើងផងដែរនោះ បានចាប់ដៃគូជាមួយក្រុមហ៊ុន EZY ប្រារព្ធធ្វើសិក្ខាសាលាប្រគល់សិទិ្ធចែកចាយក៏ដូចជាបង្ហាញផលិតផលជំនាន់ចុងក្រោយរបស់ខ្លួន។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីតំណាងចែកចាយដែលជាហាងកុំព្យូទ័រធំៗ សរុបជាង 50 ហាង ទូទាំងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

លោកស្រី ឱ វ៉ាន់ដេត ដែលជានាយកគ្រប់គ្រងនៃក្រុមហ៊ុន EZY SEA ប្រចាំនៅកម្ពុជា

លោកស្រី ឱ វ៉ាន់ដេត ដែលជានាយកគ្រប់គ្រងនៃក្រុមហ៊ុន EZY SEA ប្រចាំនៅកម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនរបស់លោកស្រីទទួលបានសិទ្ធិចែកចាយផលិតផល HP ក៏ដូចជាទទួលបាននូវការគាំទ្រ និងមានការចូលរួមពីសំណាក់ដៃគូចែកចាយនាល្ងាចនេះផងដែរ ។

លោកស្រីបានមានប្រសាសន៍ទៀតថា ដោយសារសក្ដានុពល នៃភាពរីកចំរើនផ្នែកបច្ចេកវិទ្យា ក៏ដូចជាកំណើនសេដ្ធកិច្ចនៅក្នុងប្រទេសកម្ពុជា ហេតុនេះហើយយើងកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនាពេលបច្ចុប្បន្ន បានសិក្សាស្វែងយល់យ៉ាងទូលំទូលាយ អំពីគុណភាព និងភាពខុសគ្នារវាង Brand កុំព្យូទ័រនីមួយៗ ។ ដោយយល់ឃើញពីភាពជឿនលឿន និងដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជន HP បានខិតខំកែច្នៃបង្កើត និងរចនាម៉ូតថ្មីប្រកបដោយភាពប្រណិតគួរឲ្យទាក់ទាញ និងបំពាក់ដោយគ្រឿងបរិក្ខារនៅខាងក្នុងប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាបានថាអ្នកប្រើប្រាស់ នឹងទទួលបានផលិតផលមួយប្រកបដោយប្រណិតភាព និងគុណភាពខ្ពស់សមស្របទៅតាមតម្រូវការរបស់អតិថិជនជាមួយតម្លៃសមរម្យផងដែរ ។ លោកស្រីក៏បានបន្តទៀតថា ចំពោះក្រុមហ៊ុន EZY SEA យើងយល់ច្បាស់ពីតម្រូវការរបស់ដៃគូចែកចាយទាំងអស់ ហើយធានាសន្យាផ្ដល់ជូនការយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រីកទីផ្សាជូនដល់ដៃគូ ដោយផ្អែកលើសុក្រិតភាព ក៏ដូចជាផ្ដល់នូវទំនុកចិត្តជាមួយសេវាកម្មពេញលេញដល់គ្រប់ដៃគូចែកចាយទាំងអស់។

HP បានខិតខំកែច្នៃបង្កើត និងរចនាម៉ូតថ្មីប្រកបដោយភាពប្រណិតគួរឲ្យទាក់ទាញ

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន EZY SEA ជាក្រុមហ៊ុននាំចូល និងចែកចាយធំមួយនូវផលិតផលព័ត៌មានវិទ្យា( IT ) រួមមាន កុំព្យូទ័រយួរដៃ Server ប្រព័ន្ធផ្ទុកទិន្នន័យ ប្រព័ន្ធការពារទិន្នន័យ និងផលិតផលមួយចំនួនសំរាប់ផ្គត់ផ្គង់ និងផ្ដល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាជូនដល់គ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន EZY SEA បានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងឆ្នាំ2012 និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន EZY Corporation ដែលមានទីតាំងធំនៅប្រទេសសិង្ហបុរី ។ ក្រុមហ៊ុន EZY Corporation មានសាខានៅ១៥ ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី មានដូចជា មីយ៉ាន់ម៉ា ឡាវ កម្ពុជា ហ្វីលីពីន វៀតណាម ស្រីលង្កា នេប៉ាល់ បូតាន សិង្ហបុរី ហុងកុង បង់ក្លាដេស បាគីស្ថាន អាហ្វហ្គានីស្ថាន ឌូបៃ និងម៉ាឌីវ។

ក្រុមហ៊ុន EZY SEA យើងយល់ច្បាស់ពីតម្រូវការរបស់ដៃគូចែកចាយទាំងអស់ ហើយធានាសន្យាផ្ដល់ជូនការយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និទ្ធ

លោក William See ជានាយកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំណាងមកពីក្រុមហ៊ុន HP ផ្ទាល់បានធ្វើការសំណេះសំណាល និងសម្ដែងការស្វាគមន៍ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ ដែលមានវត្តមាននៅក្នុងកម្មវិធីនេះ។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុន HP នឹងនៅតែបន្តការខិតខំប្រឹងប្រែងកិច្ចការច្នៃប្រឌិត និងបង្កើតផលិតផលថ្មីៗ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនក៏ដូចជា ដៃគូសហការពាណិជ្ជកម្ម។ ដោយសារតែមានការសហការរវាងក្រុមហ៊ុន EZY SEA និងដៃគូចែកចាយទាំងអស់ លោកសង្ឃឹមយ៉ាងមុតមាំថា HP នឹងអាចក្ដាប់បានតំណែងនាំមុខគេក្នុងការចែកចាយផលិតផលកុំព្យូទ័រយួរដៃ និង Printer នៅក្នុងទីផ្សារកម្ពុជានេះ។ នៅក្នុងពិធីនោះដែរ យើងក៏ឃើញមានការដាក់បង្ហាញនូវផលិតផលកុំព្យូទ័រយួរដៃ និងPrinter ប្រភេទថ្មីដ៍ស្រស់ស្អាតជាច្រើនគ្រឿងទៀតផងដែរ។

ជាចុងបញ្ចប់នៃកម្មវិធី ក្រុមហ៊ុនទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ភ្ញៀវកិតិ្តយស ព្រមទាំងបានផ្ដល់រង្វាន់អនុស្សាវរីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់៕ 

ក្រុមហ៊ុន HP នឹងនៅតែបន្តការខិតខំប្រឹងប្រែងកិច្ចការច្នៃប្រឌិត និងបង្កើតផលិតផលថ្មីៗ
នៅក្នុងពិធីនោះដែរ យើងក៏ឃើញមានការដាក់បង្ហាញនូវផលិតផលកុំព្យូទ័រយួរដៃ និងPrinter ប្រភេទថ្មីដ៍ស្រស់ស្អាតជាច្រើនគ្រឿង
ផលិតផលកុំព្យូទ័រយួរដៃ និងPrinter ប្រភេទថ្មីដ៍ស្រស់ស្អាតរបស់HP
ផលិតផលកុំព្យូទ័រយួរដៃ និងPrinter ប្រភេទថ្មីដ៍ស្រស់ស្អាតរបស់HP
ផលិតផលកុំព្យូទ័រយួរដៃ និងPrinter ប្រភេទថ្មីដ៍ស្រស់ស្អាតរបស់HP
ក្រុមហ៊ុនទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ភ្ញៀវកិតិ្តយស ព្រមទាំងបានផ្ដល់រង្វាន់អនុស្សាវរីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]