សៀមរាប៖ ក្រោយពេលផ្ទុះព័ត៌មានបុគ្គលិកមន្ទីរពេទ្យអង្គរសង់តេម្នាក់ ត្រូវបានចាប់ខ្លួន និងជាប់គុក តាមបណ្តឹងនារីរងគ្រោះវ័យក្មេងម្នាក់ ដែលបានចោទពីបទប្រទូស្តកេរខ្មាសរួចមក ពេលនេះបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកមួយ ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក និងត្រូវបានលើកយកមកជជែកវែកញែកយ៉ាងខ្លាំង។

មហាជនជាច្រើននៅលើហ្វេសប៊ុក បានតាមដានព័ត៌មាននេះយ៉ាងយកចិត្តទុកដាក់ និងបានដាក់មន្ទិលមួយចំនួនទៅលើករណីនេះ ថាមានភាពគួរឲ្យសង្ស័យ។

ក្រៅពីមានមតិជាច្រើនបញ្ចេញមតិយល់ឃើញថា មិនសមហេតុសមផលហើយនោះ ក៏មាននារីម្នាក់បានចេញមុខក្នុងវីដេអូឃ្លីបមួយ រៀបរាប់ពីប្រវត្តិរបស់ជនសង្ស័យវ៉ាន់ ស៊ុន រហូតទទួលបានការចុចទស្សនាជាង ១លានដងឯណោះ។

ក្រោយពីមានភាពមិនអស់ចិត្តពីសំណាក់មហាជននៅលើហ្វេសប៊ុក ទើបនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ លោកឧកញ៉ាចិត្តធម៌ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាបដោយផ្ទាល់ ដើម្បីមកជួយរកយុត្តិធម៌៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូឃ្លីបទាំងពីរខាងក្រោមដូចតទៅ៖

វ៉ាន់ ស៊ុន
នារីរងគ្រោះ ដែលបានប្តឹងពីបទប្រទូស្តកេរខ្មាស
កញ្ញា រម្យនា និងលោកឧកញ៉ាចិត្តធម៌

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]