មានមនុស្សមិនតិចទេ ដែលចូលចិត្តបករោមលើផ្ទៃមុខចេញ ដោយគិតថា វាមើលទៅមិនស្អាត និងមិនទាក់ទាញ  ជាពិសេសគឺស្រីៗយើងតែម្តង។  ប៉ុន្តែអ្នកត្រូវដឹងថា អ្នកមិនគួរប្រើផលិតផលមានជាតិគីមីលើស្បែកមុខទេ ពីព្រោះវាអាចបង្កឲ្យរលាកស្បែកបាន ហេតុនេះបានជាយើងនឹងលើកឡើង នូវរូបមន្តធម្មជាតិមួយចំនួន សម្រាប់កម្ចាត់រោមផ្ទៃមុខបានយ៉ាងងាយ មិនមិនប៉ះពាល់សុខភាពស្បែក។

ចង់ដឹងថាមានអ្វីខ្លះ  សូមតានដានដូចខាងក្រោមនេះទាំងអស់គ្នា ៖ 

យើងនឹងលើកឡើងនូវរូបមន្តធម្មជាតិមួយចំនួន សម្រាប់កម្ចាត់រោមផ្ទៃមុខបានយ៉ាងងាយ មិនមិនប៉ះពាល់សុខភាពស្បែក
នេះជារូបមន្តធម្មជាតិមួយចំនួន សម្រាប់កម្ចាត់រោមផ្ទៃមុខបានយ៉ាងងាយ មិនមិនប៉ះពាល់សុខភាពស្បែក

១. ទឹកក្រូចឆ្មារ និងទឹកឃ្មុំ

ងាយៗដោយគ្រាន់តែ លាយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ជាមួយទឹកឃ្មុំ ៤ ស្លាបព្រាបាយ  រួចយកវាមកលាបលើផ្ទៃមុខ  ឬបរិវេណដេលមានរោមមុខស្តើងៗ។ ទុកចោលពី ១០ ទៅ ១៥ នាទី រួចយកកន្សែងជ្រលក់ទឹកក្តៅឧណ្ណៗពូតឲ្យស្ងួត មកជូតចេញឲ្យស្អាតជាការស្រេច។

២. រមៀត

រមៀតក៏អាចយកមកប្រើដើម្បីជម្រុះរោមលើផ្ទៃមុខបានដែរ ដោយគ្រាន់តែយកម្សៅរមៀត  លាយជាមួយទឹកដោះគោឆៅ  ឬទឹកផ្កាកុលាប ឲ្យចេញជាល្បាយខាប់ រួចយកទៅលាបលើផ្ទៃមុខ  រួចទុលឲ្យស្ងួត សឹមសម្អាតចេញជាការស្រេច។

៣. កាហ្វេ និងម្សៅ Baking Soda

អ្នកគ្រាន់តែយកម្សៅកាហ្វេម៉ដ្ឋ ២ស្លាបព្រាបាយ និងម្សៅ Baking soda មួយស្លាបព្រាបាយ  លាយជាមួយទឹកធម្មតា ៣ស្លាបព្រាបាយ (ឬប្រើប្រេងដូងជំនួសទឹកក៏បាន  ប្រសិនបើស្បែករបស់អ្នករមាស់)។  បន្ទាប់មកយកល្បាយខាប់ ដែលអ្នកទទួលបានយកលាបលើផ្ទៃមុខឲ្យសព្វ រួចយកដៃញីជាចលនារង្វង់ឲ្យបាន ៥នាទី សឹមលាងសម្អាតចេញដោយទឹកស្អាតជាការស្រេច។  អនុវត្តឲ្យបានញឹកញាប់ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត បានយ៉ាងឆាប់រហ័ស។

៤. ស៊ុត

ស៊ុតមិនត្រឹមតែជួយជម្រុះរោមលើផ្ទៃមុខប៉ុណ្ណោះទេ  វាថែមទាំងជួយសម្អាតជាតិកខ្វក់លើស្បែកថែមទៀត។  អ្នកគ្រាន់តែយកស៊ុតមួយគ្រាប់  បំបែកយកតែផ្នែកស៊ុតស  មកលាយជាមួយនឹងម្សៅពោតកន្លះស្លាបព្រាបាយ  កូរឲ្យសព្វ  រួចយកមកលាបលើផ្ទៃមុខ។  ទុកឲ្យវាស្ងួតពី ១៥ ទៅ ២០ នាទី  រួចបកចេញពីផ្ទៃមុខជាការស្រេច។  មួយអាទិត្យអនុវត្ត ៣ ទៅ ៤ ដង អ្នកនឹងសង្កេតឃើញពីភាពខុសប្លែក ជាមិនខាន៕

មួយអាទិត្យ អនុវត្តតែ ៣ ទៅ ៤ ដង អ្នកនឹងសង្កេតឃើញពីភាពខុសប្លែក ជាមិនខាន

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]