អ្នកត្រូវដឹងថាប្រសិនបើអ្នកលើសជាតិអាស៊ីត ក្នុងកោសិកា និងរាងកាយ វានឹងបង្កផលប៉ះពាល់ដល់ ឆ្អឹង ពោះវៀន ស្បែក សរីរាង្គសំខាន់ៗ សឹងតែគ្រប់ផ្នែកទាំងអស់នៃរាងកាយ ជាពិសេស គឺងាយឆ្លងមេរោគ និងកើតជំងឺយ៉ាងងាយ។

បញ្ហាស្ត្រេស និងរបបអាហារប្រចាំថ្ងៃ គឺជាមូលហេតុ ដែលអាចបណ្តាលឲ្យអ្នកឡើងជាតិអាស៊ីត ជាពិសេសគឺ ពពួកអាហារកែច្នៃ ដែលអាចបំផ្លាញសារជាតិរ៉ែ និងធ្វើឲ្យរាងកាយប្រែប្រួលកម្រិតអាស៊ីតបាស pH ថែមទៀត។

ចង់ដឹងថា មានរោគសញ្ញាបែបណាខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ!

*** បញ្ជាក់ ៖ អាការឡើងជាតិអាស៊ីតក្នុងអត្ថបទនេះ មិនមែនជាអាការឡើងអាស៊ីតតាមសន្លាក់ ដែលគេហៅថា GOUT នោះទេ 

ប្រសិនបើអ្នកលើសជាតិអាស៊ីត ក្នុងកោសិកា និងរាងកាយ វានឹងបង្កផលប៉ះពាល់ដល់ ឆ្អឹង ពោះវៀន ស្បែក សរីរាង្គសំខាន់ៗ សឹងតែគ្រប់ផ្នែកទាំងអស់នៃរាងកាយ ជាពិសេស គឺងាយឆ្លងមេរោគ និងកើតជាជំងឺយ៉ាងងាយ

# រោគសញ្ញា ដែលបង្ហាញថាអ្នកកំពុងលើសជាតិអាស៊ីតក្នុងរាងកាយ

១. មានបញ្ហាក្រពះ ដូចជាហើមពោះ ក្រពះមិនរំលាយអាហារ ភើ និងផោម ច្រើន

២. មានជំងឺទឹកនោមផ្អែម

៣. ឈឺចាប់ត្រង់ដើមទ្រូង

៤. ឆ្លងមេរោគ និងកើតផ្សិត

៥. ក្អករ៉ាំរ៉ៃ

៦. មានជំងឺពុកឆ្អឹង

៧. មានបញ្ហាស្បែក ដូចជា កើតមុន ឡើងកន្ទួល រមាស់

៨. មានប្រព័ន្ធភាពស៊ាំខ្សោយ

៩. មានបញ្ហាទាក់ទងនឹងបំពង់កោសិកាច្រមុះ

១០. ឈឺសន្លាក់ ឈឺសាច់ដុំ

១១. កើតមានស្លេសច្រើន

១២. មានបញ្ហាអាឡែហ្ស៊ី

១៣. ស្រៀវធ្មេញ និងអញ្ចាញធ្មេញ

១៤. ឈឺចង្កេះ និងរឹងក

១៥. គ្មានកម្លាំងកំហែងរ៉ាំរ៉ៃ

១៦. មានជំងឺទាក់ទងនឹងប្លោកនោម និងតម្រងនោម

១៧. មានបញ្ហាទាក់ទងនឹងសរសៃឈាមបេះដូង ដោយសារតែស្ទះនឹងជាតិអាស៊ីត រហូតបង្កជាជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល

១៨. មានបញ្ហាភ្លេចភ្លាំង និងវង្វេង

១៩. ឡើងទម្ងន់ រហូតធាត់ជ្រុល

២០. មានបញ្ហាផ្លូវចិត្ត។

# វិធីមួយចំនួនដើម្បីបន្សាបជាតិអាស៊ីត និងធ្វើឲ្យរាងកាយ មានលំនឹង

១. ទទួលទានទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីកម្ចាត់ជាតិពុល និងកាកសំណល់ផ្សេងៗ។

២. ភ្នាក់ងារធម្មជាតិមួយ ដែលអាចជួយបន្សាបអាស៊ីតបានគឺ “ទឹកលាយជាមួយក្រូចឆ្មារ”។

៣. ទទួលទានផ្លែឈើ គ្រាប់ធញ្ញជាតិ សណ្តែក និងបន្លែ ឲ្យបានច្រើនបំផុត។

៤. បន្ថែមបន្លែពណ៌បៃតង ទៅក្នុងរបបអាហារប្រចាំថ្ងៃ។

៥. កំណត់បរិមាណទទួលទានអាហារដែលមានអាស៊ីតខ្ពស់ ដូចជា កាហ្វេ សូដា សណ្តែកសៀង ពោតលីង ផលិតផលទឹកដោះគោ អាហារដាក់មេស្ករ គ្រឿងស្រវឹង គ្រឿងសមុទ្រ ត្រី និងផលិតផលធ្វើពីស្រូវសាលី។ 

អ្នកត្រូវកំណត់បរិមាណទទួលទានអាហារដែលមានអាស៊ីតខ្ពស់
អ្នកត្រូវតែបន្ថែមបន្លែពណ៌បៃតង ទៅក្នុងរបបអាហារប្រចាំថ្ងៃ

ជាងនេះទៅទៀត អ្នកគួរតែចេះរក្សាសន្តិភាពផ្លូវចិត្ត ធ្វើយ៉ាងណាកុំឲ្យកើតមានអារម្មណ៍ស្ត្រេស អារម្មណ៍ខ្លាច ភ័យ ខឹង ច្រណែន ឲ្យសោះ។ អ្នកក៏អាចទៅហាត់ប្រាណ ដោយហែលទឹក ហាត់យូហ្គា និងសមាធិ ដើម្បីជួយដល់សុខភាពផ្លូវកាយ និងផ្លូវអារម្មណ៍ទាំងមូលផងដែរ៕

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]