អេស្ប៉ាញ៖ ប្រធានក្លិបអធិរាជស Real Madrid លោក Florentino Perez បានបង្ហើបថា តារាឆ្នើមសញ្ជាតិប្រេស៊ីល Neymar បានខិតជិតនឹងចូលរួមជាមួយក្រុមរបស់ខ្លួនទៅហើយ មុនសម្រេចចិត្ដចូលរួមជាមួយក្រុមគូប្រជែង FC Barcelona។

ខែ្សប្រយុទ្ធឆ្នើមនេះ បានផ្លាស់មកកាន់ទឹកដី Nou Camp ក្នុងឆ្នាំ២០១៣ ក្រោយពីក្លិបប្រេស៊ីល Santos សម្រេចលក់ក្នុងតម្លៃ៤៩លានផោន (៦១លានដុល្លារ)។

Neymar អំឡុងការប្រកួតទល់នឹង Real Madrid នារដូវកាលមុន

ក្រុមម្ចាស់ជើងឯក Champions League ១២សម័យ Real Madrid បានចាប់អារម្មណ៍ទៅលើកីឡាករកូនមួយនេះ តែចុងក្រោយ Real បានបោះបង់ចោលទៅវិញ។ 

«Neymar បានពិនិត្យសុខភាពជាប់នៅ Real Madrid។ ពួកយើងព្យាយាមនាំគេមកណាស់ ប៉ុន្តែពួកយើងបានរកឃើញចំណុចមួយ ដែលមិនអាចទៅរួច ដូច្នេះពួកយើងក៏សម្រេចចិត្តលុបចោលអ្វីៗទាំងអស់» Perez ប្រាប់ Onda Cero។

បន្ទាប់ពីបោះបង់រួច Neymar ក៏បានទៅចូលរួមជាមួយក្រុមអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០១៣ ដោយពេលនោះ Real Madrid បានជះលុយធំទៅទិញ Gareth Bale វិញ។ 

Bale បានផ្ទេរមកកាន់ Real Madrid ពេលទីផ្សារដោះដូរកីឡាករជិតបិទទៅហើយ ក្នុងតម្លៃបំបែកកំណត់ត្រាពេលនោះ ៨៥,៣លានផោន (១០៧លានដុល្លារ)៕

ប្រធានក្លិប Real Madrid លោក Florentino Perez

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]