ភ្នំពេញ៖ នាពេលឆាប់ៗខាងមុខនេះ ស្ថានីយទូរទស្សន៍PNNនឹងនាំយកខ្សែភាពយន្តភាគខ្មែរមួយរឿងទៀតគឺរឿង «កញ្ញាអំពិលផ្អែម» ដែលមានការចូលរួមសម្តែងដោយតារាស្រីប្រុស ជាច្រើនរូប ជាពិសេសគឺវត្តមានតួអង្គឯកលោក ណាខុន និងកញ្ញា មៃយ៉ា។

លោក ណាខុន នឹងសម្តែងជាតួប្រុសឈ្មោះ រ៉ាជេន និងកញ្ញា មៃយ៉ា សម្តែងជាតួស្រីឈ្មោះ អម។ ពួកគេទាំងពីរនាក់នេះនឹងមកបង្កើតឈុតឆាកពិសេសៗជាច្រើនមានទាំងកាច់កុងប្រជែងពាក្យសម្តីគ្នា កំប្លែង និងមនោសញ្ចេតនាស្នេហាជាដើម។

នេះគឺជាលើកទីមួយហើយ ដែលអ្នកទាំងពីរចូលរួមសម្តែងជាមួយគ្នានៅលើកញ្ចក់ទូរទស្សន៍PNN។ ទស្សនិកជនប្រាកដជាទទួលបានចំណីចក្ខុថ្មីជាមួយការសម្តែងដ៏ឥតខ្ចោះរបស់អ្នកទាំងពីរ។

«កញ្ញាអំពិលផ្អែម» ជាខ្សែភាពយន្តដែលរៀបរាប់អំពីជីវិតរបស់នារីកូនអ្នកមានម្នាក់(អម) ហើយក៏ជាតារាល្បីមួយរូបដែលមានចរិតឆ្មើងឆ្មៃ មិនសូវចេះអោនលំទោន តែក៏ត្រូវប៉ះជាមួយអ្នកកម្លោះរូបសង្ហារ(រ៉ាជេន) បង្កើតបញ្ហាមិនចេះចប់។ តើពួកគេនឹងត្រូវដោះស្រាយបែបណា បើចេះតែបង្កបញ្ហារាប់មិនអស់បែបនេះ?

«កញ្ញាអំពិលផ្អែម» នឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ២៤ ខែមិថុនា រៀងរាល់ថ្ងៃព្រហស្បតិ៍្ត ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨:០០ដល់ម៉ោង ៩:០០យប់ បន្ទាប់ពីរឿង «បំភ្លេចមិនបាន» ដែលនឹងចូលមកដល់ភាគបញ្ចប់នាថ្ងៃទី ២៣ ខែមិថុនានេះហើយ៕

តោះ! មកទស្សនាឈុតខ្លីទាំងអស់គ្នាថាតើល្អមើលប៉ុណ្ណា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]