ថៃ៖ ពិតជារឿងមួយនឹកស្មានមិនដល់ និងកម្របានជួបប្រទះខ្លាំងណាស់ សម្រាប់ នារីជនជាតិថៃម្នាក់ ដែលបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទៅធ្វើ ការវះកាត់កែសម្ផស្សរបស់ខ្លួនឱ្យស្រស់ស្អាតដូចតុក្កតា។

នាង Jenny Dollita វ័យ៣៦ឆ្នាំ បានចាប់ផ្តើមទៅធ្វើការ វះកាត់កែសម្ផស្សរបស់ខ្លួន ដើម្បីប្រែក្លាយទៅជាមនុស្សថ្មី ម្នាក់ទៀត តាំងពីនាងមានអាយុ១៨ឆ្នាំមកម្ល៉េះ ដោយបានទៅពិភាក្សាជាមួយនឹង គ្រូពេទ្យជំនាញទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។

ដោយនាង Jenny Dollita បានប្រាប់សារព័ត៌មាននៅក្នុងស្រុកថា ការវះកាត់កែសម្ផស្ស របស់នាងគឺមានជាច្រើនដំណាក់កាលរហូតដល់ទៅ១៥ដងឯណោះ ដែលរួមមានដូចជា៖

• ការវះកាត់កែសម្ផស្សនៅក្នុងប្រទេសថៃ៖

-នៅឆ្នាំ១៩៩៩ អាយុ១៨ឆ្នាំ ទៅធ្វើច្រមុះអស់១៥,០០០បាត

-ឆ្នាំ២០១០ ចំណាយធ្វើច្រមុះលើកទី២ អស់ ៤០,០០០បាត

-ឆ្នាំ២០១២ ធ្វើចង្កាអស់៣៥,០០០បាត

-ចាប់ផ្តើមចាក់ Botox ៖ ឆ្នាំ២០១២ ធ្វើច្រមុះលើកទី៣ អស់ប្រាក់៤៥,០០០បាត និងនៅឆ្នាំ២០១៣ បានទៅកែចង្កា បូកជាមួយនឹង ការបន្ថែមស៊ីលីកូន ចំណាយប្រាក់អស់ប្រាក់ ៥០,០០០បាត។ រួមថ្លៃវះកាត់១៨៥,០០០បាត បូកជាមួយនឹង ការចាក់ Botox បូមជាតិខ្លាញ់ រយៈពេល២ឆ្នាំនេះ គឺត្រូវចំណាយអស់ប្រាក់៤៦០,០០០បាត សរុបទាំងអស់គឺ ៦៤៥,០០០បាត។

នាង Jenny Dollita ពេលមិនទាន់វះកាត់
នាង Jenny Dollita ពេលមិនទាន់វះកាត់
នាង Jenny Dollita ពេលកំពុងវះកាត់

• ចំណែកឯការទៅធ្វើការវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េវិញគឺ៖

នៅឆ្នាំ២០១៤ ទៅវះកាត់ជាលើកទី៦ ដោយមានការចំណាយទៅលើ៖

-ការធ្វើច្រមុះលើកទី៤ អស់ប្រាក់៨លានវ៉ុន

-ចាក់ថ្ពាល់អស់ ៧ លានវ៉ុន

-ចាក់ឡាស៊ែររំលាយជាតិខ្លាញ់អស់ ៤.៥លានវ៉ុន។

សរុបការចំណាយទាំងអស់អស់ប្រាក់ ១៩.៥ លានវ៉ុន ឬស្មើរនឹង ៥៨៥,០០០បាត ហើយនៅឆ្នាំ២០១៤ដដែល វះកាត់លើកទី៧ ដោយចាប់ផ្តើមធ្វើដើមទ្រូង គឺចំណាយអស់ប្រាក់ ១២លានវ៉ុន។

រហូតមកដល់ឆ្នាំ២០១៥

-វះកាត់លើកទី៨ ដោយទៅធ្វើច្រមុះលើកទី៥ ចំណាយអស់ប្រាក់១៥លានវ៉ុន។ វះកាត់លើកទី៩ សរុបទាំងអស់អស់ ២១.៥ លានវ៉ុន។ -វះកាត់លើកទី១០នៅក្នុងឆ្នាំ២០១៥នេះ គឺចំណាយប្រាក់ធ្វើថ្ងាស អស់៨លានវ៉ុន ថែមទៀត។

នៅឆ្នាំ២០១៦

-វះកាត់លើកទី១១ អស់ប្រាក់ ១២.១លានវ៉ុន -លើកទី១២អស់សរុប១៧.៦លានវ៉ុនបន្ថែមទៀត។ -ចំណែកលើកទី១៣ គឺអស់ប្រាក់១៣.២លានវ៉ុន។

ចូលមកដល់ឆ្នាំ២០១៧គឺ៖

-ទៅវះកាត់លើកទី១៤ ចំណាយអស់ប្រាក់ ១០លានវ៉ុន

-លើកទី១៥ ចុងក្រោយបង្អស់នេះ ចំណាយអស់ប្រាក់ ៧៩.២លានវ៉ុន ដោយកែបន្ថែមផ្នែកផ្សេងៗជាច្រើនកន្លែង។

សរុបទាំងអស់ទាំងការវះកាត់កែសម្ផស្សរបស់នាង Jenny Dollita គឺ៖

-នៅប្រទេសថៃអស់ប្រាក់៦៤៥,០០០បាត

-នៅកូរ៉េ ត្រូវចំណាយអស់ប្រាក់ ២០៨.១ លានវ៉ុន ឬស្មើនឹង ៦,២៤៣,០០០បាត។ដូច្នេះសរុបថ្លៃកែសម្ផស្សរបស់នាងចូលគ្នាទាំង១៥ដង ដោយត្រូវចំណាយអស់ប្រាក់ សរុប ៦,៨៨៨,០០០បាត៕

ទស្សនាកម្រងរូបភាពរបស់នាង Jenny Dollita ដូចខាងក្រោមនេះ៖

នាង Jenny Dollita ពេលកំពុងទទួលការវះកាត់
នាង Jenny Dollita ក្រោយការវះកាត់កែសម្ផស្ស
នាង Jenny Dollita ក្រោយការវះកាត់កែសម្ផស្ស
នាង Jenny Dollita ក្រោយការវះកាត់កែសម្ផស្ស
នាង Jenny Dollita ក្រោយការវះកាត់កែសម្ផស្ស
នាង Jenny Dollita ក្រោយការវះកាត់កែសម្ផស្ស
នាង Jenny Dollita ក្រោយការវះកាត់កែសម្ផស្ស
នាង Jenny Dollita ក្រោយការវះកាត់កែសម្ផស្ស
នាង Jenny Dollita ក្រោយការវះកាត់កែសម្ផស្ស
នាង Jenny Dollita ក្រោយការវះកាត់កែសម្ផស្ស
រូបភាពការវិវត្តន៍នៃការវះកាត់កែសម្ផស្សរបស់នាង Jenny Dollita
នាង Jenny Dollita នាពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]